ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី នឹងវាយផ្ដាច់ព្រ័ត្រ យកទីក្រុង Mariupol នៅថ្ងៃព្រហស្បតិ៍នេះ

91

ឡុងដ៍៖ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបាននិយាយថាកងទ័ពរុស្ស៉ី នឹងវាយយកទីក្រុងម៉ារីយូប៉ូល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានស្នើសុំចរចាដោយគ្មានលក្ខខណ្ឌ ដើម្បីអាចជម្លៀសកងទ័ព និងពលរដ្ឋស៊ីវិលចេញពីរោងចក្រ ដែកថែបមួយ ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មេដឹកនាំសាធារណរដ្ឋឆេឆេនីរបស់រុស្ស៉ី លោក រុំាហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) បានបញ្ជាក់ដូច្នេះថា «នៅមុនពេលអាហារថ្ងៃត្រង់ ឬក្រោយអាហារថ្ងៃត្រង់ (នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ) រោងចក្រដែកថែបអាហ្សូវស្ទល់ (Azovstal) នឹងត្រូវបាន ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពរុស្ស៉ី»។ លោក កាឌីរ៉ូវ មិនបានបញ្ជាក់អ្វីបន្ថែមនោះទេ រីឯភា្លមៗ ខាងក្រសួងការពារជាតិ អ៊ុយក្រែនក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។

គួរបញ្ជាក់ថា ប្រសិនបើទីក្រុងម៉ារីយូប៉ូល (Mariupol) ធ្លាក់ចូលក្នុងដៃកងទ័ពរុស្ស៉ីពិតមែន នោះវានឹងក្លាយជាទីក្រុងធំបំផុតដែលត្រូវបានដណ្ដើម កាន់កាប់ដោយរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងអស់រយៈពេលជាង ៨សប្ដាហ៍មកនេះ៕

អត្ថបទដែលជាប់ទាក់ទង