ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កង្វល់មួយជំហានទៀត សម្រាប់ឆ្នាំ២០២៣ត្រូវបានដោះស្រាយ

90

ភ្នំពេញ៖កង្វល់មួយជំហានទៀតនៃការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះត្រូវបានដោះស្រាយតាមរយៈអង្គប្រជុំគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
(CAMSOC)នាថ្ងៃទី២២មេសាម្សិលម៉ិញនេះដែលដឹកនៃដោយឯឧត្តមបណ្ឌិតថោងខុនដែលជា
អនុប្រធានអចិន្រ្តៃយ៍ CAMSOC ។

ថ្លែងក្រោយកិច្ចប្រជុំឯកឧត្តមវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការ CAMSOCបានថ្លែង
ក្រោយកិច្ចប្រជុំថានៅដើមឆ្នាំ២០២២នេះគណៈកម្មកាជំនាញនានារបស់CAMSOC និងតំណាង
របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាធ្វើសុក្រិត្យកម្មលើបញ្ហាប្រឈមទាំងនោះឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ទៀតថា អ្វីដែលសំខាន់ គឺឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់លើការរៀបចំបច្ចេកទេសនៃទីលានប្រកួតនីមួយៗ។

បន្ទាប់ពីយើងទទួលបានការធ្វើបទបង្ហាញពីជំនាញការអំពីទីតាំងនិងពេលវេលានៃទីលានប្រកួតនីមួយៗច្បាស់លាស់រួចរាល់ហើយនោះ គឺយើងបានកំណត់ថា ទីតាំងណាជារបស់យើង ត្រូវជួសជុលកែលម្អ ហើយទីតាំងណាខ្លះទៀតដែលជារបស់វិស័យឯកជនត្រូវរក្សាទុកសម្រាប់ការប្រកួតឲ្យបានរួចរាល់»។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ជារួម គឺគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ បានឯកភាពក្នុងការរៀបចំក្រុមការងារចំពោះកិច្ចពិសេសសម្រាប់ធ្វើកិច្ចការបច្ចេកទេសរៀបចំទាំងអស់។ អ្វីដែលសំខាន់ គឺសំណង់រឹង ដែលត្រូវជួសជុលកែលម្អ ត្រូវធ្វើឲ្យទាន់ពេលវេលា រួមជាមួយនិងការគាំទ្រផ្នែកថវិកាឲ្យបានគ្រប់គ្រាន់។ជាមួយគ្នានេះឯឧត្តមប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ CAMSOC ក៏បានអះអាងជូនឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំហើយថា ការផ្តត់ផ្គង់ថវិកាសម្រាប់ការជួសជុលកែលម្អនេះនឹងធ្វើនីតិវិធីនិងទន់ភ្លន់តាមលំដាប់លំដោយឲ្យបានរលូន ពីព្រោះថា ការរៀបចំ និងការចំណាយថវិកាក្នុងឆ្នាំ២០២២នេះ ច្រើនជាងឆ្នាំ២០២៣ ដែលជាឆ្នាំធ្វើស៊ីហ្គេម ផង។
ឆ្នាំ២០២៣គឺគ្រាន់តែជាពេលវេលាទទួលក្រុមប្រតិភូអត្តពលិកមកប្រកួតទេប៉ុន្តែអ្វីដែលត្រូវចំណាយច្រើន គឺចាប់ពីពេលនេះតទៅ។ដូច្នេះហើយនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា អ្នកពាក់ព័ន្ធទាំងអស់បានទទួលខ្លឹមសារសំខាន់ៗ ក្នុងការប្រើប្រាស់ថវិកាដោយការសន្សំសំចៃខ្ពស់ ប៉ុន្តែធ្វើឲ្យស៊ីហ្គេម២០២៣មានភាពអស្ចារ្យ។

កិច្ចប្រជុំនេះមានលទ្ធផលល្អ មានភាពកក់ក្តៅ ហើយឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថាយើងបានស្រាយនូវក្តីកង្វល់ក្តីបារម្ភការដេកមិនលក់របស់យើងទាំងអស់គ្នាហ្នឹងកាន់តែល្អប្រសើរបានមួយជំហានទៀត។

ដោយសារតែមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ប្រកបដោយភាពជឿជាក់និងក្តី
សង្ឃឹមខ្ពស់បែបនេះហើយទើបឯកឧត្តមអគ្គលេខាធិការបានអះអាងថាអ្នកជំនាញគ្រប់សមាសភាពបានចាប់ផ្តើមធ្វើតាមជំនាញរៀងៗខ្លួនទៅលើគម្រោងផែនការរបស់ខ្លួនដើម្បីសម្រួចគោលដៅនៃដំណើរការរៀបចំធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងជាប្រវត្តិសាស្ត្រ ស៊ីហ្គេម ២០២៣ បានដើររលូនតាមដំណាក់កាលនីមួយៗជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង