ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ ជួបសំណេះសំណាលជាមួយសមាជិបក្ស នៅសង្កាត់បឹងទំពុន១

39

 

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរិ៍ ៧រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២១០នាក់ ស្ថិតនៅភូមិចំរើនផល និងភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះដែរភូមិចំរើនផល ១០០នាក់ និងភូមិចំរើនផល២ ១១០នាក់ ។

ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្សនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារ និងប្រធានគណបក្សសង្កាត់ មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានមាន មតិស្វាគមន៍ និងបានសំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះផងដែរ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍន៍ និងសន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និងសមិទ្ធិផលជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការគិតគូរប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិតប្រជាជនកម្ពុជាតាំងពីដើមរៀងមក និង ពេលបច្ចុប្បន្ន តាមរយៈការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និង ផ្តល់វ៉ាក់សាំងជូនបនរជាពលរដ្ឋទូទាំងប្រទេស ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវអោយគ្រប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវ ត្រៀមខ្លួន ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលជិតចូលមកដល់ ។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកាបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និងបន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត ។ និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។

ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកាគណបក្ស ចំនួន ២១០នាក់ ក្នុង១ម្នាក់ ២០.០០០ រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង