ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ដលើថវិកាដល់គ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០១ នាក់នៅសង្កាត់ទឹកល្អក់ទី១

38

 

ភ្នំពេញ៖នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកជា ពិសី អភិបាលខណ្ឌទួលគោក អមដំណើរដោយមន្ត្រីក្រោមឱវាទ បាននាំយក ថវិកាដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន ០១នាក់ មកពីសង្កាត់ទឹកល្អក់ទី១ ដោយក្នុងនោះទទួលបានថវិកាចំនួន ២លានរៀល អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ម៉ាស់១ប្រអប់ ជែល១ដប។

ក្នុងឱកាសនេះ លោកជា ពិសីអភិបាលខណ្ឌទួលគោកបានចូលរួមរំលែកទុក្ខ និងជូនពរដល់សាច់ញាតិគ្រួសារសព សូមមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ជាពិសេសចូលរួមអនុវត្តវិធាន របស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និង២ចូលរួម ឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង