ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Emmanuel Macron ឈ្នះឆ្នោត

71

បារាំង ៖ ប្រធានាធិបតីក្នុងតំណែង លោក Emmanuel Macron បានឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងជុំទី២ ដោយទទួលបានសម្លេងឆ្នោត ៥៨.៥៥% ដែលបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីជាប់ឆ្នោតឡើងវិញ ក្នុងរយៈពេល ២០ឆ្នាំនេះ។

លោកស្រី Maine Le Pen ដែលជាបេក្ខជនស្តាំនិយម ទទួលបានសម្លេង ៤១.៤៥% ក្នុងការបោះឆ្នោតជុំទី២នេះ។ លោកស្រីមានកម្មវិធីជ្រុលនិយមប្រឆាំងនឹងអន្តោប្រវេសន៍ដែលមិនមានការគ្រប់គ្រង មនោគមវិជ្ជាឥស្លាមនិយម និងការកែប្រែគោលនយោបាយក្នុងប្លុកអឺរ៉ុប ដែលធ្វើឱ្យសហភាពមានការបារម្ភខ្លាំងចំពោះភាពរង្គោះរង្គើក្នុងប្លុកនេះ ខណៈដែលលោកស្រីគាំទ្រប្រធានាធិបតី Vladimir Putin។ ទោះបីលោកស្រីមិនបានជាប់ឆ្នោត ប៉ុន្តែសម្លេងឆ្នោតរបស់លោកស្រីបានកើនឡើងខ្លាំង ដែលបង្ហាញថាប្រជាជនបារាំងងាកទៅរកនយោបាយជ្រុលនិយមរបស់អ្នកស្តាំនិយម ដែលជាកង្វល់របស់អឺរ៉ុបនាពេលអនាគត។គណបក្សជាតិនិយមប្រមូលផ្តុំ (National Rally Party) របស់លោកស្រី អាចនឹងឈ្នះបានអាសនៈច្រើនក្នុងការបោះឆ្នោតសភា ក្នុងខែមិថុនា ខាងមុខ។

នេះជាលើកទី២ហើយដែលលោកស្រី Marine Le Pen បានចាញ់លោក ម៉ាក្រុង គឺឆ្នាំ២០១៧ និង ឆ្នាំ២០២២ ហើយក៏ជាលើកចុងក្រោយរបស់លោកស្រីសម្រាប់ជាការឈរបេក្ខជនប្រធានាធិបតី ។

លោកស្រី Marine Le Pen បានប្រកាសទទួលស្គាល់ការបរាជ័យក្នុងការបោះឆ្នោតតំណែងប្រធានាធិបតីនេះរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង