ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកស្ទឹងសំរោង ផ្លូវជាតិលេខ ៤ ជន់ឡើងជាថ្មី

179


ក្រសូងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀង ដែលបានធ្លាក់ក្នុងកម្រិត ១១៧ មិលីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានធ្វើឲ្យទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ហក់ឡើងជាថ្មី នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ទឹកកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង