ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ុន ចាន់ថុល៖ ក្រសួងសាធារណៈការ កំពុងសិក្សាលើគម្រោង ជីកព្រែកជាង៧គីឡូម៉ែត្រភ្ជាប់ទៅកំពង់ផែសមុទ្រកែប

102

 

ភ្នំពេញ៖ក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងសិក្សាលើគម្រោងជីកព្រែក ជាង៧គីឡូម៉ែត្រភ្ជាប់ទៅកំពង់ផែសមុទ្រកែប ដើម្បីបើក ការដឹកជញ្ជូនតាមផ្លូវទឹកពីដងទន្លេនានា ទៅកាន់កំពង់ផែសមុទ្រដែលយើងចង់ បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យអស់លទ្ធភាពដែលកម្ពុជាមានសក្ដានុពលផ្លូវទឹក ជាច្រើនយើងនៅមិនទាន់បានប្រើប្រាស់។

នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណៈការ និងដឹកជញ្ជូនខណៈដែលលោកដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យវឌ្ឍនៈភាពនៃការសាងសង់កំពង់ផែរណបពហុបំណង(TS11)ចំណុះឧិ្យកំពង់ផែស្វយ័តភ្នំពេញនាព្រឹកថ្ងៃទី២៥មេសា ស្ថិតនៅប្របទន្លេសាបសង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ។
លោកស៊ុន ចាន់ថុល មានប្រសាសន៏ថា៖យើងចង់បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន និងសម្បូរបែបដែលការដឹកជញ្ជូនផ្លូវទឹកនេះនឹងកាត់បន្ថយការស្ទះចរាចរ,កាត់បន្ថយការខូចផ្លូវ ចំណេញពេលវេលា និង ចំងាយផ្លូវ ចំណេញថវិកា។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា៖ យើងមានលទ្ធភាពប្រើប្រាស់ទឹកទន្លេមេគង្គទាំងការដឹកជញ្ជូន និងការប្រើប្រាស់ ក៏ដូចជាការស្រោចស្រពផលដំណាំផងដែរ។លោកស៊ុន ចាន់ថុល បន្ថែមថា៖នៅមានកំពង់ផែរណបចំនួន៧កន្លែងរួមមាន៖TS11, កោះរកា,ព្រែកតាម៉ាក់,កំពង់ឆ្នាំង,ឆ្លូង,ទន្លេបិទ,និងចំណតផែកុងតឺន័រ(LM17)។តាមការសិក្សាជំហ៊ានដំបូងបានឲ្យដឹងថា៖ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងជីកព្រែកថ្មីមួយខ្សែប្រវែងពី៦ ទៅ៧ម៉ែត្រទៅកាន់កំពង់ផែកែបផងដែរ លើប្រវែងសរុប១៦៨គីឡូម៉ែត្រពីព្រែក អំបិលទៅកែប។

ជាមួយគ្នានោះលោកសៅ សាវ័ន្ត នាយកក្រុមហ៊ុន(PTLS)បានឲ្យដឹងថា៖កំពង់ផែនេះ ជាចរន្តដឹកជញ្ជូនទំនិញយ៉ាងសំខាន់ ក្នុងការប្រមូលនិងការដឹកជញ្ជូនទំនិញក្នុងនិងក្រៅស្រុក ព្រោះកំពង់ផែនេះជាចំណុចបេះដូងនៃប្រទេស។
លោកបន្តថា៖កំពុងផែនេះស្ថាបនាបានប្រមាណ៨០%ហើយដោយគ្រោងនិង បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដែលនេះជាកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនដែលរដ្ឋមានទីតាំង ឯ ឯកជនមានថវិកាចូលរួមអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង