ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជួបសម្ដែងការគួរសម ជាមួយអគ្គនាយក ធនាគារអភិវឌ្ឍអាស៊ីប្រចាំតំបន់ អាស៊ីអាគ្នេយ៍

43

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានជួបសម្ដែងការគួរសម ជាមួយលោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍអាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស្ដីអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីធនាគារអភិវឌ្ឍអាស៊ី លើវិស័យអប់រំនៅកម្ពុជានានា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

កិច្ចជំនួបនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៉ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង លោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍអាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងក្រុមការងារធនាគារអភិវឌ្ឍអាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ជាមួយគ្នានេះដែរ លោក Ramesh Subramaniam អគ្គនាយកធនាគារអភិវឌ្ឍអាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលគ្រោងនឹងសម្រេច និងអនុវត្តក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ទាក់ទងទៅនឹងការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស វិទ្យាសាស្រ្ដ ការអប់រំស្ទែម (STEM) និងកម្រិតឧត្តមសិក្សា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍអាស៊ី ដែលបានចូលរួមចំណែកក្នុងសកម្មភាពគាំទ្រនានាទាក់ទងទៅនឹងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាកន្លងមកជាពិសេសកម្រិតឧត្តមសិក្សា។ ក្រសួងអប់រំ ក៏បានកំពុងអនុវត្តនូវគម្រោងនានា ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា ដូចជា ការអភិវឌ្ឍការអប់រំស្ពែម គម្រោងអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងបរិបទឌីជីថល ជំនាញឌីជីថល កសិកម្មឆ្លាតវៃ នាថ្ងៃអនាគត៕

 

អត្ថបទដែលជាប់ទាក់ទង