ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើកកិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួនបី

80


ភ្នំពេញ៖ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅព្រឹកថ្ងៃ​​ទី១៧ ខែកញ្ញា ឆ្នាំ​២​០១​៨នេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួនបី ៖ ១- ការពិនិត្យសំណើសុំផ្លាស់ប្តូរតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជាចំនួន៣៨រូប។ ២- ការពិនិត្យសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ចំនួន៣រូប។ ៣- ការពិនិត្យសេចក្តីព្រាងរបៀបវារៈទី៤ និងការបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ បន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ដែលមានរបៀបវារៈចំនួន១ គឺការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង