អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បដិសេដចោលទាំងស្រុង ចំពោះគណនីហ្វេសប៊ុកឈ្មោះ Nith New និងហ្វេសប៊ុកផេកឈ្មោះ Nith Official ដែលបង្ហោះសារ គ្មានការពិត
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមធ្វើការបដិសេដទាំងស្រុង ចំពោះសារដែលបានសរសេរចោទប្រកាន់មកលើកម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ហើយរឿងហេតុ ដែលគណនីហ្វេសប៊ុកឈ្មោះ Nith New និងហ្វេសប៊ុកផេកឈ្មោះ Nith Official បានបង្ហោះនេះ ពុំមានកើតឡើងក្នុងខណ្ឌឫស្សីកែវនោះទេ។
សូមបញ្ជាក់ថា ក្រោយពីមានគណនីហ្វេសប៊ុក ឈ្មោះ Nith New និងគណនីហ្វេសប៊ុកផេកឈ្មោះ Nith Official បានបង្ហោះសារមានខ្លឹមសារថា ៖ «សូមបងប្អូនជួយខ្ញុំផងប៉ូលីសអធិការខ័ណ្ឌឬស្សីកែវធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រព្ធខ្ញុំបូកហើយយកប្រពន្ឌខ្ញុំទៅលក់នៅក្រៅទៀតគេចាប់ប្រពន្ធខ្ញុំរំលោភបូក ហើយពួកគាត់ដាក់GPSអោយគេតាមដានខ្ញុំទៀតអ្នកភូមិក៏ចាប់រំលោភប្រពន្ធខ្ញុំដែលតែពួកគាត់ថាដោះស្រាយហើយតែគាត់អត់អោយលុយខ្ញុំទេយកលុយចែកគ្នាអស់ហើយ ប៉ូលីសនិងនៅជិតផ្ទះខ្ញុំពួកគាត់មេគ្រឿងញៀនធំជក់គ្រឿងញៀនទៀត ហើយពួកគាត់ដាក់ GPS មើលអ្នកលក់គ្រឿងញៀនហើយពួកគាត់ចាំធ្វើស៊ីគេ រឿងនិងគាត់អត់អោយខ្ញុំប្រាប់គេនិងប្រាប់គ្រួសារខ្ញុំទេដល់លូវពួកគាត់ធ្វើស៊ីលុយខ្ញុំបានខ្ញុំផុស” និងបានយករូបអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវផុស ដោយសរសេរអក្សរពីលើរូចថា «ប៉ូលីសមេគ្រឿងញៀនហើយជក់គ្រឿងញៀន ធ្វើស៊ីលុយខ្ញុំហើយ ដាក់GPSអោយអ្នកភូមិមើលខ្ញុំទៀត» ។
ក្រោយពីមានសារខាងលើបង្ហោះភ្លាម ក្រុមការងារជំនាញ បានធ្វើការស្រាវជ្រាវរកម្ខាស់គណនីហ្វេសប៊ុកមានឈ្មោះ ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មកបំភ្លឺបានប្រាប់ថា រូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារដូចបានរៀបរាប់ខាងលើប្រាកដមែន តែជារឿងមិនពិតនោះទេ ដោយមូលហេតុ រូមខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលរត់ចោលជាច្រើនខែមកហើយ ទើបខូចចិត្តរហូតយករូបភាពអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មកសរសេរសារបង្ហោះតែម្តង ដោយពុំបានគិតថាប៉ះពាល់អង្គភាពនគរបាល។
ក្រោយពីសួរនាំឈ្មោះ ប៉ុល សំនិត កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(មានសារធាតុញៀន)។
ចំពោះមុខ ដោយឈ្មោះ ប៉ុល សំនិត មានសារធាតុញៀន កម្លាំងសមត្ថកិច្ច បានធ្វើកិច្ចសន្យាណែនាំអប់រំ និងបញ្ជូនទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ ៕