ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡារាំកម្ពុជាទទួលមេដាយ៥គ្រឿងពីការប្រកួតនៅទីក្រុងហុង

103

​ភ្នំពេញ៖កីឡាករ-កីឡាការីនីកីឡារាំកម្ពុជាដណ្ដើមបាន មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង មេដាយសំរិទ្ធ៣គ្រឿង ក្នុងការប្រកួត ADSF Asain DanceSport Championship និង Open Hong Kong នៅទីក្រុងហុងដែលប្រព្រឹត្តចាប់ថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០១៨។

​បើតាមការឲ្យដឹងពីអ្នកស្រីហង់ ស៊ីមន អគ្គលេខាធិការនៃសហព័ន្ធកីឡារាំកម្ពុជា បានឲ្យដឹងថា កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញាព្រាប ដានីអែលឡា (រាំគូ) ទទួលបានមេដាយមាសនៃការប្រកួតវិញ្ញាសារHong Kong Open Latin 5 ដែលមាន៩ប្រទេស។

ការប្រកួត ADSF Asain Championship ចង្វាក់ Cha Cha Cha ទទួលមេដាយសំរឹទ្ធ ប្រទេសដែលចូលរួមគឺ ចិន , ចិនតៃវ៉ាន់, ហុងកុង, ជប៉ុន គៀរគីស្ថាន, ម៉កាវ, កាហ្សាកស្ថាន កូរ៉េខាងត្បូង, ម៉ុង ហ្គោលី , ហ្វីលីពីន, សឹង្ហបុរី, ម៉ាឡេស៊ី, ថៃ, វៀតណាម,កម្ពុជា។

អ្នកស្រីបានបន្តថាចំពោះការប្រកួតADSF Asain Championship ទៀតគឺចង្វាក់Rumbaកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១៣ប្រទេស និងចង្វាក់ Paso Doble ទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោម១៦ប្រទេស។

ការប្រកួតAsain Hong Kong Open ឆ្នាំ២០១៨ វិញ្ញាសាររាំគូ -កីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតវិញ្ញាសា ចង្វាក់ Cha Cha Cha, Jive បានទទួលមេដាយសំរឹទ្ធ។

អ្នកស្រីអគ្គលេខាធិការបន្ថែមទៀតថា កីឡាករ ភុន ស៊ីបុត្រា និង កីឡាការិនី សាន រ៉ូហ្សា ប្រកួតវិញ្ញាសា Cha Cha Cha និង Rumba បានទទួលចំណាត់ថ្នាក់លេខ ៥។ វិញ្ញាសារាំឯកត្តជន កីឡាករ សេង សុគីម ចង្វាក់ Cha Cha Chaបានទទួលមេដាយប្រាក់ ក្នុងចំណោម៤ប្រទេស និងចង្វាក់Rumbaទទួលបានមេដាយសំរឹទ្ធិក្នុង ចំណោម៤ប្រទេស។

​ចំពោះកីឡាការីនី យី អ៊ីន លីងដែលរាំ ចង្វាក់ Cha Cha Cha, Rumba Jive បានទទួលចំណាត់ថ្នាក់លេខ5។ -កីឡាការីនី ហ៑ាន លក្សី Rumba បានទទួលចំណាត់ថ្នាក់លេខ6និង ចង្វាក់ Jiveបានចំណាត់ថ្នាក់លេខ៩។

អត្ថបទដែលជាប់ទាក់ទង