ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមអញ្ជើញចូលទស្សនា បាល់ទាត់ឲ្យបាន ១០០ភាគរយ

81

ភ្នំពេញ៖សូមអញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទាត់ឲ្យបាន១០០ភាគរយព្រោះ
សម្ដេចអគ្គមហាសេបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបើកឲ្យចូលរួមទស្សនាបាល់ទាត់គ្រប់ក្របខ័ណ្ឌទាំងអស់អស់ហើយ ។

ការអនុញ្ញាតនេះបានធកវើឡើងបន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាស្នើសុំគោលការណ៍ដើម្បីអនុញ្ញាតឲ្យទស្សនិកជនបានចូលរួមទស្សនាការប្រកួតក្នុងកីឡដ្ឋាន១០០ភាគរយដោយមិនតម្រូវឲ្យធ្វើតេស្តរហ័សកូវីដ១៩សម្រាប់មន្ត្រីនិងកីឡាករគ្របកម្រិតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន
លីគ ។

ពាក់ព័ន្ធជាមួយបញ្ហានេះឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២(CAMSOC)មានប្រសាសន៍ថាសម្ដេចតេជោក៏បានអនុញ្ញាត
ផងដែរដូចជាគ្រប់ការប្រកួតលីគនិងការប្រកួតកីឡាទាំងអស់គឺឲ្យមានទស្សនិកជនចូលរួម
ទស្សនាឲ្យបាន១០០ភាគរយព្រោះយើងទទួលបានស ជ ណមួយដែលបញ្ជាក់ថាការប្រកួត
បាល់ទាត់ក៏ដូចជាការប្រកួតផ្សេងៗទៀតគឺទស្សនិកជនទាំងអស់អាចចូលរួមទស្សនាដោយ
មិនកំណត់កៅអីឡើយ ។នេះជាលទ្ធផលមួយដែលបញ្ជាក់ថាវិស័យកីឡារបស់កម្ពុជាយើង
បានបើកទូលាយមែនទែនហើយ ។

ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩នៅឆ្នាំ២០២០មកលីគបាល់ទាត់កម្ពុជាបានសម្រេចមិនអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាផ្ទាល់តាមកីឡដ្ឋានឡើយ។បន្ទាប់មកដោយស្ថានភាពបានធូរស្បើយហើយ ក៏មានការបើកឲ្យមានទស្សនិកជនចូលទស្សនាជាជំហានបាន ២០ភាគរយ ជាបន្តបន្ទាប់ ៥០ភាគរយ នៃកីឡដ្ឋាននីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង