សិង្ហបុរី បានប្រហារជីវិត បុរសជនជាតិម៉ាឡេស៊ីម្នាក់ ពីបទ ជួញដូរគ្រឿងញៀន
បរទេស ៖ បើតាមសារព័ត៌មានReutersបានចេញផ្សាយនៅថ្ងៃទី២៧ខែមេសានេះថា សិង្ហបុរី បានប្រហារជីវិតបុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀន ទោះបីមានការអំពាវនាវ សុំការលើកលែងទោស ក្រោមហេតុផលថាជនសង្ស័យមានបញ្ហាសតិបញ្ញាក៏ដោយ ហើយគ្រួសារបាននិយាយថា ករណីនេះ បានទទួលការចាប់អារម្មណ៍ពីអន្តរជាតិ។
លោក Nagaenthran Dharmalingam អាយុ ៣៤ឆ្នាំ បានប្រហារជីវិតបន្ទាប់ជាប់ឃុំឃាំងអស់រយៈពេលជាងមួយទសវត្សរ៍ពីបទជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនចំនួន 44 ក្រាម ទៅកាន់ប្រទេសសិង្ហបុរី ដែលមានច្បាប់ប្រឆាំងគ្រឿងញៀន ដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក។ មេធាវីរបស់ជនសង្ស័យបានប្តឹងឧទ្ធរណ៍ជាច្រើនលើកប្រឆាំង នឹងការប្រហារជីវិតដោយនិយាយថា មានបញ្ហាសតិបញ្ញា។
ប្អូនប្រុសរបស់គាត់ឈ្មោះ Navin Kumar អាយុ ២២ឆ្នាំ បាននិយាយតាមទូរស័ព្ទថា ការប្រហារជីវិតត្រូវបានធ្វើឡើង ហើយសាកសពនឹងត្រូវបញ្ជូនមកទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងធ្វើពិធីបុណ្យសព ៕