ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជីឈ្មោះចុងក្រោយ ក្រុមបាល់ទាត់នារី ចេញជាផ្លូវការ

225

ភ្នំពេញ៖បញ្ជីឈ្មោះចុងក្រោយនៃក្រុមបាល់ទាត់ជម្រើសជាតិនារីដែលមានចំនួន២០រូបសម្រាប់ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមទី៣១នៅវៀតណាមនោះត្រូវបានបញ្ចេញជាផ្លូវការហើយ ។

បន្ទាប់ពីប្រកាសបញ្ជីឈ្មោះនេះកីឡាការិនីទាំង២០រូបនឹងបន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី រហូតដល់ថ្ងៃធ្វើដំណើរដែលអាចនឹងចាកចេញជាមួយក្រុមបុរស នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា នារីកម្ពុជា ដែលនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ វៀតណាម និងហ្វីលីពីន ខណៈឥណ្ឌូនេស៊ីដែលដើមឡើយត្រូវចូលរួមប្រកួតដែរនោះបានប្រកាសដកខ្លួនចេញពីកម្មវិធីវិញ។
ក្រុមជម្រើសជាតិនារីនឹងបើកឆាកប្រកួតនមៅថ្ងៃទី៩ឧសភាដោយជួបជាមួយហ្វីលីពីន
និងជួបម្ចាស់ផ្ទះវៀតណាមថ្ងៃទី១៤ឧសភា៕

អត្ថបទដែលជាប់ទាក់ទង