អាជ្ញាធរខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធចុះពិនិត្យវឌ្ឍភាព ការអនុវត្តគម្រោង អភិវឌ្ឍន៍នៅក្នុងខេត្ត
ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ និងស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមគ្នាចុះពិនិត្យវឌ្ឍភាព ការអនុវត្តគម្រោង អភិវឌ្ឍន៍នៅក្នុងទាំងមូល ធ្វើយ៉ាងណាឱ្យមានការរីកចំរើនកាន់តែខ្លាំង។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកមិញនេះ បានដឹកនាំមន្ត្រីជំនាញ លើគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បី ឲ្យហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកាន់ល្អស្អាតបន្ថែមទៀត ព្រោះខេត្តមួយនេះជាសក្តានុពលផ្នែកសេដ្ឋកិចចដ៍សំខាន់។
ឯកឧត្តម អភិបាលខេត្តបន្តថា មន្ទីរ អង្គភាពជំនាញត្រូវចុះពិនិត្យប្រព័ន្ធលូ ស្ពានចំនួន ៦កន្លែងនៅក្នុងសង្កាត់លេខ៤ និងលេខ៣ ឱ្យបានល្អ ត្រូវថែទាំដោយយកខិរ្តទុកដាក់។ បន្ថែមលើនោះទៀតដូចជា ១ ស្ពានអូស្តេចមឹក និងលូតាមបណ្តោយផ្លូវ ៥០៧ឆ្ពោះមកឆ្នេរអូរឈើទាល បន្តពិនិត្យស្ថានីយបូមទឹកកខ្វក់ទី៤ បញ្ចេញទៅអាងចម្រោះ១៦ហិកតា នៅចុងឆ្នេរអូរឈើទាល។
២.ពិនិត្យលូផ្លូវ ៣០១ និងលូប្រអប់ផ្លូវ ៨១៤៥ ស្ថិតនៅភូមិ៥ សង្កាត់៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅម្តុំអង្គការម្លប់តាប៉ាង។
៣.ពិនិត្យស្ពានអូរ២
៤.ស្ពានផ្លូវលេខ៨១០ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅតំបន់អូ១ និងអូ២។
៥.ស្ពាន L.V
៦.ស្ពានអង្គការម្លប់តាប៉ាង។ បន្តចុះពិនិត្យការរៀបចំដាក់លូអមសងខាងផ្លួវ ១២៦៣ មានមុខកាត់០,៨០ម៉ែត្ត និងមានរ៉េហ្កាចំនួន ៥០ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកសាងសង់ត្រូវពន្លឿការសាងសង់លូឱ្យបាន លឿនមុនរដូវភ្លៀងចូលមកដល់ ព្រោះខេត្តព្រះសីហនុ មានភ្លៀងធ្លាក់មុនដើមរដូវវស្សា បើដល់រដូវវស្សាវាមានផលប៉ះពាល់ដល់ដំណើរការដ្ឋានសាងសង់ដោយសារភ្លៀង។ ទន្ទឹមនោះការសាង សង់លូនៅតាមចំណុចទីតាំងនិមួយៗត្រូវធ្វើតាមលក្ខណបច្ចេកទេសឱ្យបានត្រឹម ត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរ អង្វែង ព្រោះលូ ស្ពានទាំងអស់នេះវាជាសម្បត្តិធារណរបស់ប្រជាពលរដ្ឋក្រុងព្រះ សីហនុ។
ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូ ប្រឡាយក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សូមចូលរួមវេចខ្ចប់ទុកដាក់កាលសំណល់សំរាមឱ្យបានត្រឹមត្រូវ កុំធ្វើការបោះចោលចូលក្នុងអូ ប្រឡាយ ដែលជាដើមចមនាំឱ្យមានការកកស្ទះចរន្តទឹកហូរនៅរដូវវស្សាបង្កជាជំនន់ទឹកភ្លៀង ព្រោះរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរជំនាញបាននឹងកំពុងធ្វើការស្តា ពង្រីកអូ ប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ទៅតាមនិយាមការ ដើម្បីរំដោះជំនន់ទឹកភ្លៀងកំុឱ្យជនលិចលំនៅ ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សាខាងមុខ៕