ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួបសំណេះសំណាល ជាមួយអតីតបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង របស់គណបក្សភ្លើងទៀន នៅក្រុងព្រះសីហនុ សរុបចំនួន១៧នាក់ ដែលបានមកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

119

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយអតីតបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងរបស់គណបក្សភ្លើងទៀននៅក្រុងព្រះសីហនុ សរុបចំនួន១៧នាក់ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ បេក្ខជនពេញសិទ្ធិ បេក្ខជនបម្រុងភ្នាក់ងារសង្កេតការណ៍ និងសមាជិកគ្រួសារ ដែលមកពីគណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សរុបចំនួន ២១១នាក់ រួមមាន៖

១.ក្រុងព្រះសីហនុ ៦៧នាក់ ស្រី៣៣នាក់
២.ស្រុកព្រៃនប់ ១០៦នាក់ ស្រី៤៩នាក់
៣.ក្រុងកោះរ៉ុង ១៣ ស្រី០២នាក់
៤.ស្រុកស្ទឹងហាវ ២២នាក់ ស្រី០២នាក់
៥.ស្រុកកំពង់សីលា ០៣នាក់ ស្រី០១នាក់។

តាមការលើឡើងរបស់បងប្អូនអតីតសកម្មជនគណបក្សភ្លើងទៀនថា ការសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មិនបក្សពួកនិយម ហើយពួកគាត់ចង់ចូលរួមការងារសង្គម។ ពួកគាត់បានលើកឡើងថាកន្លងមក ដោយសារចាញ់បោកការឃោសនារបស់គណបក្សភ្លើងទៀន ដោយគេយកឈ្មោះគាត់ទៅឈរឱ្យគណបក្សភ្លើងទៀន ដូច្នេះចាប់ពីពេលនេះតទៅពួកគាត់ប្តេជ្ញាកៀគរសមាជិកគណបក្សភ្លើងទៀនដ៏ទៃទៀតឱ្យមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ គឺចង់ឈ្វេងយល់អំពីបទពិសោធន៍របស់បងប្អូននាពេលកន្លងមក ហើយយើងនឹងបន្តដំណើរទៅមុខជាមួយគ្នាដើម្បីបម្រើម្ចាស់ឆ្នោតរបស់យើង។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងលើសុខុមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដូសទី៣បានចំនួនជាង១០០%ហើយ ហើយបាន និងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត។ ដូច្នេះយើងសូមចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជារបស់យើងទាំងអស់គ្នា។

<<គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតកាន់តែច្រើន សន្តិភាពនៅកម្ពុជាកាន់តែរឹងមាំ>>៕

អត្ថបទដែលជាប់ទាក់ទង