រាជរដ្ឋាភិបាលជួយ សម្រួលយន្ដហោះពិសេស សម្រាប់ចេញ ទៅចូលរួមស៊ីហ្គេមនៅវៀតណាម
ភ្នំពេញ៖បន្ទាប់ពីការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោនាយកដ្ឋមន្ត្រីនោះសម្រាប់ដំណើរចូលរួមស៊ីហ្គេមរបស់ប្រតិភូកម្ពុជាត្រូវបានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជានោះក្រុមហ៊ុនCasmbodia Airwayបានផ្ដល់យន្ដហោះពិសេសដឹកជញ្ជូនប្រតិភូទាំងទៅ
ទាំងមកដោយឥតគិតថ្លៃ ។
ដោយសារជម្ងឺកូវីដ ១៩នៅមិនទាន់ផុតរល់ទាំងស្រុងនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ ដូចជាក្រសួងអប់រំយុវជន និង
កីឡាជួបការលំបាកក្នុងការរៀបចំធ្វើដំណើរដោយសារព្រឹត្តិការណ៍លើកនេះម្ចាស់ផ្ទះកំណត់ពេលវេលាសម្រាប់ការទៅដល់ផ្សេងៗគ្នាតាមប្រភេទកីឡាគឺត្រូវទៅដល់មុន២ថ្ងៃ និងត្រឡប់មកវិញក្រោយពីបញ្ចប់ការប្រកួតមួយថ្ងៃ ដែលបញ្ហានេះគឺត្រូវជួបការលំបាកក្នុងការរកកៅអី
តាមជើងយន្ដហោះនីមួយៗ ពិសេសការឈប់សំចត ច្រើនតាមផ្លូវដែលជាកត្តាធ្វើឲ្យកីឡាចុះខ្សោយកម្លាំង និងថាមពលមួយចំនួន។
ជាមួយនឹងការលំបាកនេះសម្ដេចតេជោនាយករដ្ឋមន្រ្តីបានផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់ដោយរៀបចំការធ្វើដំណើរតាមយន្ដ
ហោះពិសេស(Charter Flght)តែម្ដងហើយការធ្វើដំណើរចេញ ចូលចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺប្រើប្រាស់ច្រកVIPទាំងអស់ ។
ក្នុងនាមប្រធានប្រតិភូ កីឡាករ កីឡាការិនីមានក្ដីរំភើប និង រីករាយនិងកក់ក្ដៅបំផុតដែលទទួលបានការធ្វើដំណើរប្រកបដោយផា
សុខភាព រក្សាបាននូវសុខភាពផ្លូវកាយ និង ផ្លូវចិត្តឆ្ពោះទៅរកការប្រកួតប្រកបដោយប្រសិទ្ធិភាព និង គុណផលកីឡាដើម្បីដណ្ដើមបានជ័យលាភីមេដាយជូនជាតិឲ្យបានច្រើនជាងលើកមុនៗ ។
សូមបញ្ជាក់ថាក្រុមប្រតិភូកីឡា ក្រុមរដ្ឋបាល ក្រុមសារពត៌មាន ក្រុមបាល់ទាត់បុរស នារី ក្រុមប្រដាល់ឃីកបុកស៊ីង(Kick-Boxing)
ប្រដាល់គុនខ្មែរ កីឡាទូកានូ/រ៉ូអ៊ីងនឹងចេញដំណើរមុនគេនៅថ្ងៃទី៤ឧសភាចំពោះប្រភេទកីឡាផ្សេងៗទៀតនឹងចេញជាបន្តបន្ទាប់ ៕