ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ចាត់ទុក អំពេីរបស់ឧកញ៉ា ហេង សៀ និងកូនព្រមទាំងកូនប្រសាប្រព្រឹត្តមកលេីតារាសម្តែងកញ្ញា ពេជ្រ រីតាជាអំពើអសីលធម៌ បំផុត

59

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ស្ទេីរទូទាំងប្រទេស បានដឹងរួចហេីយ ចំពោះ សមកម្ម ភាព នៃទំង្វេីដ៏ ឧក្រិដ្ឋ របស់ ឧកញ៉ា ហេង សៀ ចាប់ រំលោភ តារាសម្ដែង កញ្ញា ពេជ្រ រីតា យ៉ាងឃោរឃៅ ក្នុងនោះ សម្ដេច តេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានមានប្រសាសន៍ លេីកឡេីងថា៖ អំពើ របស់ឧកញ៉ា ហេង សៀ រួមទាំង កូនស្រី និង កូនប្រសាសមគំនិត ជាមួយ ឪពុក ប្រព្រឹត្តក្នុង បទ ឧក្រិដ្ឋ នេះ គឺជាអំពេី អសីលធម៌ បំផុត នៅក្នុងសង្គម។ ប៉ុណ្ណឹង ហើយ នៅមិនព្រមចូលខ្លួនទៅតុលាការ ទៀតខណៈ មានបទល្មេីស ក្នុងនោះ សម្ដេច តេជោ បានបញ្ជាក់ថា សំណុំរឿង និង ភស្តុតាង មានគ្រប់គ្រាន់ បេីមិនជឿទេអាចសួរទៅ នាយឧត្តមសេនីយ៍ ឆាយ ស៉ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ ក៏ដូចជាមេធាវីរបស់សម្តេចបាន។

សម្ដេចតេជោហ៊ុន សែន បានថ្លែងថា បើសិនជាសម្ដេចមិនធ្វើអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹង នៅដេកគុកនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាណោចអាធ័មសម្រាប់កញ្ញា ពេជ្រ រីតា ជាហេតុនាំឱ្យសម្ដេចបង្ខំចិត្តចេញធ្វើអន្តរាគមន៍។

សម្តេចតេជោមានប្រសាសន៍បែបនេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន គាស់ឡើងវិញពីសំណុំរឿងលោកឧកញ៉ា ហេង សៀ ដើម្បីផ្តល់យុត្តិធម៌ដល់និស្សិតស្រី នារីតារាសម្តែង តារាភាពយន្ត ហើយក៏បង្ហាញថា កម្ពុជាជាប្រទេសគ្រប់គ្រងដោយច្បាប់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង