គំនិតឡឺកឺ ៖ ស្ថានរក និង ស្ថានសួគ៌
ភ្នំពេញ ៖ គ្មាននរណាដឹងថាទិដ្ឋភាពនៃស្ថានរក ឬ ស្ថានសួគ៌យ៉ាងម៉េចនោះឡើយតែសម្រាប់អ្នកដែលស្លាប់ទៅនរណាក៏ប្រាថ្នាកើតឡើង
វិញសូមឲ្យបាននៅស្ថានសួគ៌ គឺគ្មាននរណាម្នាក់ចង់ធ្លាក់ទៅរស់នៅេស្ថាននរកនោះទេ ។
ដូចមានរឿងមួយរំណាលថាមានលោកសេដ្ឋីម្នាក់កំពុងតែឈឺធ្ងន់ហើយយមបាលបានមកសួរគាត់ថាតើអ្នកពេលស្លាប់ទៅចង់ទៅ
រស់នៅស្ថានសួគ៌ ឬស្ថានរក?សំណួរបែបនេះរបស់យមបាលបានធ្វើឲ្យ លោកសេដ្ឋីខឹងសម្បារជាខ្លាំងព្រោះគាត់ជាមនុស្សដែលធ្វើបុណ្យទាន សាងសង់សាលារៀន មន្ទីរពេទ្យ. . . ជាច្រើន ។
លោកសេដ្ឋីខឹងនឹងយមបាលជាខ្លាំងតែយមបាលបានសម្រួលអារម្មណ៍លោកសេដ្ឋីថាខ្ញុំទុកពេលឲ្យមួយអាទិត្យប្រសិនបើលោក
អាចបញ្ចេញនូវស្នាមញញឹមដែលចេញពីចិត្តបានចំនួន៣ដងនោះខ្ញុំនឹងឲ្យលោកកើតនៅស្ថានសួគ៌ ។លោកសេដ្ឋីគិតថាវាមិនលំបាកនោះទេគ្រាន់តែស្វែងរកស្នាមញញឹមចេញពីទឹកចិត្តចំនួន៣ដងនោះ ។
មនុស្សដែលោកសេដ្ឋីទៅរកមុនគេគឺប្រពន្ធរបស់គាត់ ។គាត់បានទិញគ្រឿងអលង្ការ មាសពេជ្រឲ្យប្រពន្ធគាត់ប្រពន្ធគាត់សប្បាយ
យ៉ាងខ្លាំងចំពោះលោកសេដ្ឋីក៏រីករាយដែរតែយមបាលបានប្រាប់ទៅសេដ្ឋីថានេះមិនមែនជាស្នាមញញឹមដែលចេញពីចិត្តឡើយតែជាស្នាមញញឹមដែលត្រេកអរប៉ុណ្ណោះ ។
លោកសេដ្ឋីមិនចុះចាញ់នោះទេគឺគាត់បានទិញឡាន ទិញផ្ទះថ្លៃៗឲ្យប្រពន្ធគាត់បន្ថែមទៀតប្រពន្ធគាត់កាន់តែរីរាយត្រេកអរតែ
យមបាលប្រាប់ថាញញឹមបែបនេះមិនមែនជាការញញឹមចេញពីចិត្តឡើយ ។
ពេលវេលាចេះតែរំកិលទៅមុខលោកសេដ្ឋីក៏កាន់តែអស់សង្ឃឹម ។តែព្រឹកនេះបន្ទាប់ពីភ្ញាក់ពីដំណេកលោកសេដ្ឋីដែលមិនសប្បាយ
ចិត្តនោះបានទៅចៀនពងទានិងអាំងនំប៉័ងដើម្បីធ្វើជាអាហារពេលព្រឹក។
ប្រពន្ធគាត់ភ្ញាក់ពីដំណេកក៏ស្រក់ទឹកភ្នែកបន្ទាប់មកក៏ញញឹមព្រមទាំងលោតអោបក កាត់ជាមួយនឹងការបញ្ចេញស្នាមញញឹមលាយជាមួយសំដីថានេះជាម្ហូបដែលលោកប្ដីខានធ្វើឲ្យខ្ញុំញ៉ាំយូរណាស់មកហើយ ។ភ្លាមនោះយមបាលក៏បង្ហាញមុខព្រមទាំងនិយាយថានេះជាស្នាមញញឹមលើកទី១ដែលលោកសេដ្ឋីទទួលបាន ។
បន្ទាប់ពីពេលវេលារំលងផុតទៅបាន៣ថ្ងៃលោកសេដ្ឋីចាប់ផ្ដើមមានកង្វល់ព្រោះពេលវេលានៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ។លោក
សេដ្ឋីក៏ទៅរកអ្នករួមការងារជាមួយលោកយ៉ាងជិតដិតបំផុត ។
ជាមួយគ្នានេះលោកសេដ្ឋីបាននិយាយទៅកាន់អ្នករួមការងារជាមួយលោកថា
ខ្ញុំនឹងតម្លើងតំណែងអ្នកឲ្យទៅជាអនុប្រធានក្រុមហ៊ុនរបស់យើង ។អ្នករួមការងាររូបនោះអរគុណនិងញញឹមដោយការត្រេកអររហូតតែលោក
យមបាលបានប្រាប់លោកសេដ្ឋីថានេះមិនមែនជាស្នាមញញឹមចេញពីចិត្តឡើយ ។
ពេលវេលាក៏កាន់តែរំកិលទៅកៀកជាមួយនឹងការកំណត់៧ថ្ងៃរបស់យមបាល ។លោកសេដ្ឋីក៏ហោះបុគ្គលិកដដែលរបស់លោកមក
ដោយប្រាប់ថាលោកធ្វើការយូរហើយៗក្រុមហ៊ុនរបស់យើងក៏រីកចម្រើនដែរពេលនេះខ្ញុំឲ្យលោកសម្រាកមួយរយៈដើម្បីបាននាំគ្រួសារទៅលំហែរកាយនៅកោះម៉ាល់ឌីវដោយខ្ញុំជាអ្នកធានារ៉ាប់រងលើការចំណាយ ។អ្នករួមការងាររូបនោះញញឹមចេញមកដោយរីករាយ ភ្លាមនោះលោកយមបាលក៏បានប្រាប់សេដ្ឋីថាលោកទទួលបានស្នាមញញឹមដោយសុទ្ធចិត្តចំនួន២លើកហើយតែលោកនៅសល់ពេលតែមួយថ្ងៃទៀតតែប៉ុណ្ណោះដើម្បីស្វែងរកស្នាមញញឹមជាលើកទី៣ ។
ថ្ងៃចុងក្រោយនេះលោកសេដ្ឋីដែលមានការអស់សង្ឃឹមនោះបានសម្រេចចិត្តដើរលំហែរអារម្មណ៍នៅតាមសួនច្បារ ។ពេលនោះ
លោកសេដ្ឋីបានឃើញក្មេងស្រីម្នាក់យំតែម្នាក់ឯង ។សេដ្ឋីក៏សួរទៅក្មេងស្រីនោះថាហេតុអ្វីបានជាក្មួយស្រីឈរយំតែម្នាក់ឯងយ៉ាងនេះ ?ក្មេងស្រីនោះប្រាប់ថាវង្វេងបាត់ឧ៍ពុកម្ដាយ ។
លោកសេដ្ឋីក៏នាំក្មេងស្រីនោះទៅកាន់ប៉ុស្តិ៍ប៉ូលីសហើយលោកសេដ្ឋីនៅអង្គុយក្នុងប៉ុស្តិ៍ប៉ូលីសនោះរង់ចាំម្ដាយ ឧ៍ពុកក្មេងស្រីនោះ
មកទទួលកូន ។លោកសេដ្ឋីនៅសល់ពេលតែប្រមាណជាមួយម៉ោងទៀតប៉ុណ្ណោះគឺអស់ពេលហើយ ។រំពេចនោះម្ដាយ ឧ៍ពុកក្មេងស្រីនោះបានមកដល់ហើយអោបគ្នាយំបន្ទាប់មកពួកគេញញឹមអរគុណលោកសេដ្ឋីទាំងទឹកភ្នែក ។យមបាលក៏បានប្រាប់លោកសេដ្ឋីថាលោកពិតជាមានសំណាងណាស់ដែលទទួលបានស្នាមញញឹមចេញពីចិត្តនៅនាទីចុងក្រោយ ។មិនអីទេលោកនឹងបានទៅកើតនៅស្ថានសួគ៌ ។
ស្នាមញញឹមពិតជាមានតម្លៃណាស់ ស្នាមញញឹមពិតជាអាចពឹងពាក់មនុស្សដូចគ្នាឲ្យគេជួយយើងបាន ។ជាមនុស្សដូចគ្នាបើគ្រាន់
តែញញឹមដាក់គ្នាទៅតើវាមានខាតបង់អ្វីខ្លះទៅហ្ន បានជាមនុស្សខ្លះគ្រាន់តែញញឹមសោះក៏កំណាញ់ដែរ ៕