ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលបញ្ជីឈ្មោះ កីឡាករបាល់ទាត់ ២០ នាក់ចុងក្រោយ ដែលត្រូវទៅស៊ីហ្គេម

86

ភ្នំពេញ៖កីឡាករបាល់ទាត់អាយុក្រោម២៣ឆ្នាំដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមត្រូវបានបង្ហាញឈ្មោះជាផ្លូវការហើយ ។
ក្រោយប្រកាសបញ្ជីឈ្មោះ កីឡាករទាំង ២០រូប នេះ គេឃើញមានកីឡាករ ៦រូប ត្រូវបានជម្រុះចេញរួមមាន អ្នកចាំទី នុន ណាត (អង្គរថាយហ្គឺរ), ចាន់ សារ៉ាពេជ្រ, វឿន វ៉ា និង ស រតនា (ព្រៃវែង), ភេម តៅសិញ (ណាហ្គាវើលដ៍), ឈឿង វិស៊ីនុ (អគ្គិសនីកម្ពុជា)។

ក្រុមនេះត្រៀមចេញដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ជាមួយប្រតិភូកីឡា, មន្ត្រីរដ្ឋបាល, ក្រុមសារព័ត៌មាន, ក្រុមបាល់ទាត់នារី, កីឡាប្រដាល់ Kick Boxing, កីឡាប្រដាល់គុណខ្មែរ និងកីឡាទូកកានូ/រ៉ូអ៊ីង។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយ ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ឡាវ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹងបើកឆាកប្រកួត នៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប ឡាវ (ម៉ោង ៤រសៀល) បន្ទាប់មកនៅថ្ងៃទី១១ ជួប សិង្ហបុរី (ម៉ោង ៤រសៀល) បន្ទាប់មកទៀត នៅថ្ងៃទី១៤ ត្រូវប៉ះ ថៃ (ម៉ោង ៧ល្ងាច) និងប្រកួតចុងក្រោយជួប ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ (ម៉ោង ៤រសៀល)៕

អត្ថបទដែលជាប់ទាក់ទង