ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្ដូរពីលេង៣ទល់ ៣ មកលេង ៥ទល់៥វិញ

139

ភ្នំពេញ៖កាលពីឆ្នាំ២០១៩នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនសម្រាប់ប្រភេទកីឡាបាល់បោះកីឡាករកម្ពុជាជិនសុផារ៉ាលេងវិញ្ញាសា៣ទល់៣តែសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមកីឡាកររូបនេះបានប្ដូរមកលេងវិញ្ញាសា៥ទល់៥វិញម្ដង ។

សូមបញ្ជាក់ថាការលេង៣ទល់៣គឺជាលើកដំបូងហើយដែលគេដាក់ឲ្យលេងនៅប្រ
ទេសហ្វីលីពីនតែពេលនេះកីឡាករកម្ពុជារូបនេះបានប្ដូរមកលេងវិញ្ញាសា៥ទល់៥ជាលើកដំ
បូងដែរ ។គេបាននិយាយថាការលេង៥ទល់៥គឺវាងាយស្រួលជាងលេងវិញ្ញាសា៣ទល់៣។
កីឡាករវ័យ២៣ឆ្នាំរូបនេះនិយាយថាពួកគេបានដឹងលទ្ធផលទុកមុនហើយព្រោះអី
ពួកគេជាកីឡាករវ័យក្មេងហើយជាកីឡាករដែលមានអាយុតិចជាងគេហើយណាមួយនៅក្នុងប្រទេសផ្សេងៗទៀតគេសុទ្ធតែយកកីឡាករមកពីក្រៅប្រទេសទាំងអស់ ហេតុនេះពួកគេ ដឹងលទ្ធផលហើយ។

គេគិតថាទោះបីជាលទ្ធផលយ៉ាងណាក៏ដោយក៏ពួកគេនៅតែខិតខំដើម្បី
ប្រឹងប្រែងយកលទ្ធផលមួយ ដែលគួរសមជូនកម្ពុជាយើង។
បាល់បោះការលេង៣ទល់៣ត្រូវប្រើកម្លាំងខ្លាំងជាងលេង៥ទល់៥ហើយតម្រូវឲ្យស៊ុតច្បាស់ និងកាយសម្បទាខ្លាំង។ ចំពោះវិញ្ញាសា៥ទល់៥យើងអាចរត់គេចងាយស្រួលជាងលេង ៣ទល់៣។ ចំពោះខ្ញុំការលេង ៥ទល់៥ ស្រួលជាងលេង ៣ទល់៣។

មុនចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រុមបាល់បោះកម្ពុជា ទាំងជម្រើសជាតិ ៣ទល់៣ និង ៥ទល់៥ បានចូលរួមការប្រកួតត្រៀម (ABL Pre-SEA Games Challenge) មួយ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខណៈការចូលរួមនេះ កម្ពុជាពុំសូវធ្វើបានលទ្ធផលល្អឡើយ ដោយវិញ្ញាសា ៣ទល់៣ ប្រកួត៣ដង ចាញ់ទាំង៣ដង និងវិញ្ញាសា ៥ទល់៥ ប្រកួត៣ដង ចាញ់ទាំង៣ដងដូចគ្នា។ ប៉ុន្តែ កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានចាត់ទុកថាទទួលបានបទពិសោធច្រើនជាងមុន ជាពិសេសគឺការអាចរកពិន្ទុបាន។

ជិនសុផារ៉ាបាននិយាយថាការប្រកួតនៅបាលីបានធ្វើឲ្យរូបគេមានបទពិសោធច្រើន
ជាងមុន ដែលប៉ះសុទ្ធតែក្រុមអន្តរជាតិ។ យើងអត់ដែលលេងពីមុនមក ហើយចំពោះគេ បានគិតថាកីឡាករកម្ពុជាយើងមានការអភិវឌ្ឍខ្លួនបានបន្តិចម្ដងៗដោយសារតែការប្រកួតពីមុនៗមក ពួកយើងលេងប៉ះជាមួយនឹងគេខ្លាំង យើងរកពិន្ទុអត់សូវបានច្រើន។ ប៉ុន្តែឥលូវ យើងអាចរកពិន្ទុបានច្រើនជាង ហើយការសហការក្រុមក៏បានច្រើន។

កីឡាកររូបនេះបានចាប់ផ្ដើមលេងកីឡាបាល់បោះ នៅថ្នាក់ទី១២ (ឆ្នាំ២០១៥) តាមសាលានិងជាបន្តបន្ទាប់រហូតដល់ជាប់ជម្រើសជាតិបាល់បោះកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ និងបានចេញទៅប្រកួតនៅប្រទេសទាំងរង្វាន់ផ្លូវការ និងមិត្តភាព៕

អត្ថបទដែលជាប់ទាក់ទង