ក្មេងសិស្សសាលា២នាក់ លង់ទឹកស្លាប់នៅ ទន្លេមេគង្គក្រោមកៀនស្វាយ
កណ្ដាល៖ក្មេងសិស្សសាលា២នាក់បានបាត់បង់ជីវិតដោយលង់ទឹកទន្លេមេគង្គក្រោមនៅក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនៅថ្ងៃទី04ខែឧសភាឆ្នាំ២០២២នេះ។
សព ក្មេង០២នាក់
ទី១/ឈ្មោះ ឃុន សេរីសោភា ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)។
និងទី២/ឈ្មោះសុត ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)
នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ជនរងគ្រោះឈ្មោះ ឃុន សេរីសោភា ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
ឈ្មោះសុត ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បានចេញពីសាលារៀនហើយបាននាំគ្នាមកស្ទូចត្រីនៅមាត់ទន្លេ មេគង្គក្រោមរួចចុះមុជទឹកលេងនៅក្នុងទន្លេ ស្រាប់ ឈ្មោះសុត ពិសិដ្ឋ ភេទប្រស បានលង់ទឹកហើយស្រែកហៅអោយគេជួយ ពេលនោះ មិត្តភក្តិដែលទៅជាមួយ
ក្រឡេកឃើញក៍លោតហែលជួយពីក្នុងទឹកមកជិតដល់មាត់ច្រាំង ស្របពេលនោះ ឈ្មោះ ឃុន សេរីសោភាភេទប្រុស អាយុ១៤ឆ្នាំក៏លួកដៃជួយចាប់ទាញឈ្មោះសុត ពិសិដ្ឋ ភេទប្រុស
ឡើងលើគោក តែដោយនៅកន្លែងដែលឃុន សេរីសោភាឈរនោះមានស្លែបណ្ដាលអោយរអិលជើងធ្លាក់ទៅក្នុងទឹកទន្លេវិញទាំងអស់គ្នា តែដោយមិត្តភក្រតគេម្នាក់ចេះហែលទឹកទើបរួចខ្លួនពីការលង់ទឹក។ចំណែកក្មេងឈ្មោះ ឃុន សេរីសោភា និងសុត ពិសិដ្ឋ បានអោបគ្នាលិចចូលក្នុងទឹកទន្លេបាត់ទាំង2។
បន្ទាប់មកមិត្តភក្ដិដែលនៅរស់ក៏បានស្រែកឆោរឡោអោយគេជួយនិងរាយការណ៏មកសមត្ថកិច្ចប៉ុស្ដិសំរោងធំចុះអន្តរាគមន៏ រកអ្នកជំនាញមកមុជទឹករាវរកក្មេងរងគ្រោះទាំង2រហូតឃើញនិងស្រង់ឡើងលើគោក។
កំលាំងជំនាញយុត្តិធម៏បាន
សហការណ៍ជាមួយកំលាំងផ្នែកជំនាញកោសលវិច្ឆ័យស្រុកនិង អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងចូលរួមជាមួយក្រុមគ្រួសារជនរងគ្រោះ ពិនិត្យស្លាកស្នាមឃើញថាជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរអោយគត់សំគាល់នោះទេ ជនរងគ្រោះបានស្លាប់ដោយលង់ទឹកហើយក្រុមគ្រួសារបានទទួលស្គាល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យ៕