ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនមុខ សញ្ញាចោរឆក់កាបូប តាមដងផ្លូវម្នាក់

198

បាត់ដំបង៖ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំប ង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវស៊ើបអង្កេតករណី(ចោរកម្ម)មួយករណី បន្ទាប់ពីសមត្ថកិច្ចនគរបាលបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ យស់ យ៉ាន ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ថាមានករណី ចោរកម្មឆក់កាបូប របស់ខ្លួននៅចំណុចក្រុមទី ១០ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខណៈដែលជនរងគ្រោះបានធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុនេះ ក៏ត្រូវបានជនសង័្សយធ្វើសកម្មភា ពឆក់យកកាបូបនេះទៅបាត់នាវេលាព្រឹកម៉ោង ៩និង៣០នាទីថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ២០២២ ដែ លក្នុងកាបូបនោះមានប្រាក់រៀលចំនួន ៤០ម៉ឺនរៀល(សែសិបម៉ឺនរៀល)។

នៅពេលធ្វើការសា្រវជ្រាវសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជន សង័្សយម្នាក់ឈ្មោះ សុវណ្ណ លាន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិរំចេក ៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងដកហូតសម្ភារៈរបស់ជនរងគ្រោះ មា ន កាបូបនិងប្រាក់ចំនួន ៤០ម៉ឺនរៀល។

នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាម និតិវិធីច្បាប់ រីឯសម្ភារៈរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហើយ ៕

អត្ថបទដែលជាប់ទាក់ទង