គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្លាប់៥នាក់ របួស១៤នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលឲ្យស្លាប់ ៥នាក់ របួសធ្ងន់ ១០នាក់(ស្រី៣នាក់) របួសស្រាល ៤នាក់ មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១៤នាក់(យប់៥នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១៥គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ១គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក(ស្លាប់១នាក់), ប្រជែង ២លើក(ស្លាប់២នាក់), បត់គ្រោះថ្នាក់ ២លើក និងងងុយដេក ១លើក(ស្លាប់១នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៤លើក ផ្លូវខេត្ត ៦លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តតូច ២លើក រថយន្តធំ ១លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣លើក ស្លាប់២នាក់ របួស៤នាក់, កណ្តាល ២លើក ស្លាប់២នាក់ របួស២នាក់ និងខេត្តស្វាយរៀង ១លើក ស្លាប់ ១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល១៧ថ្ងៃ គឺថ្ងៃទី១-១៧ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ១៣៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៦២នាក់ របួសសរុប ៩២នាក់ របួសធ្ងន់ ១៤៧នាក់ របួសស្រាល ៤៤នាក់ ៕