នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ៣៤ នាក់ ករណីឆក់ទូរស័ព្ទ
កណ្តាល៖ នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ៣៤ នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ៤០នាទី ផ្លូវបេតុង ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ៖ ០១ នាក់ស្រីឈ្មោះ រ៉េត អាលីហ្សា ភេទស្រី កើតថ្ងៃទី២៦ ខែមិនា ឆ្នាំ២០០៨ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ ៖ ០៤ នាក់ប្រុស ឃាត់ខ្លួន០៣នាក់ គេចខ្លួន០១ នាក់
១-ឈ្មោះផុន ដេវីត ហៅវីត ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវ០១ ភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) អ្នកឆក់ទូរស័ព្ទ។
២-ឈ្មោះ ស៊ិន ចំណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) អ្នកបើកម៉ូតូ។
៣-ឈ្មោះមាន វាសនា ហៅស្នា /សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្រុកកំណើតភូមិស្រែអុឹង សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ (ឃាត់ខ្លួន)។
៤-ឈ្មោះរស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក iPhone 7plus ពណ៌ខ្មៅ ទិញក្នុងតម្លៃ 450ដុល្លាអាមេរិក។
វត្ថុតាងចាប់យក៖
១-ម៉ូតូមួយគ្រឿងម៉ាកឃ្លីច ពណ៌ប្រផេះ សេរីឆ្នាំ២០២១ លេខម៉ាស៊ីន២១១១០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-7881 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
២-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ឡើងតែមសេរីឆ្នាំ២០២២ លេខតួនឹងលេខម៉ាស៊ីន5323129 ពាក់ផ្លាកលេខ កណ្ដាល 1AA-3100 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
៣-ទូរស័ព្ទដៃចំនួនពីរគ្រឿង ម៉ាក iPhone XS mak មួយគ្រឿង និងម៉ាក iPhone 11 bro មួយគ្រឿង(របស់ជនសង្ស័យ)។
៤-ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនចំនួនមួយ។
ហេតុការណ៍កើតឡើង ៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់មិត្តភក្ដិនៅម្ដុំវត្តចំបក់ ឃុំពើក ស្រុកអង្គស្នួល។ នៅពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ មានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូម៉ាកឃ្លីច ពណ៌ប្រផេះ ជិះមកក្បែរម៉ូតូជនរងគ្រោះហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពណ៌ខ្មៅ ពីជនរងគ្រោះហើយជិះគេចខ្លួន ពេលនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថាចោរៗ ពេលនោះក៏ជួបជាមួយកម្លាំងប៉ុស្ដិ៍នគរបាលពើក និងកម្លាំងប្រជាការពារភូមិ កំពុងល្បាតក្នុងភូមិសាស្ដ្របានជួយដេញតាមពីក្រោយ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ពើក ប៉ុស្ដិ៍លំហាច ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ក្រាំងម្កាក់ និងកម្លាំងប្រជាការពារភូមិ បានដេញពួនស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ចំនួនមួយគ្រឿង នៅក្នុងព្រៃខាងក្រោយភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ហើយនាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនាំតាមនីតិវិធី។
ជនសង្ស័យឈ្មោះផុន ដេវីត បានឆ្លើយសារភាពថាខ្លួននឹងបក្ខពួកឈ្មោះ ស៊ិន ចំណាត់ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេចប្រាកដមែន។ ហើយកន្លងមកខ្ញុំបាទធ្លាប់ដឹងថាឈ្មោះ មាន វាសនា ហៅស្នា (មេក្លោង) និងឈ្មោះ រស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ជាមិត្តភក្ដិរបស់ឈ្មោះ ស៊ិន ចំណាត់ បានធ្លាប់ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់អ្នកដទៃជាច្រើនដងមកហើយ។
ជនសង្ស័យឈ្មោះ មាន វាសនា បានសារភាពថា ខ្លួននិងឈ្មោះ រស់ សុវណ្ណរ៉ាវី បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ បានសម្រេចចំនួន០៨លើក។ ហើយឈ្មោះ ស៊ិន ចំណាត់ និងឈ្មោះ ផុន ដេវីត ក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទជាមួយគ្នាដែរ។ ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល០៥ខែ ពីបទ ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។
ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-)។
ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕