កម្លាំងអ.ហខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ លួចភ្ជួរដីតំបន់បី នៅចំណុចអូរដូនជ្រាប និងអូរកំពឹស
កំពង់ឆ្នាំង៖ នៅវេលាម៉ោង១១:៥០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងអ.ហខេត្ត និងអ.ហស្រុក ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងអ.ហខេត្ដ សហការជាមួយកម្លាំងនគរបាលខេត្ត និងស្រុកសរុបចំនួន១៨នាក់ មធ្យោបាយរថយន្តចំនួន០៣គ្រឿង ម៉ូតូចំនួន០៦រឿង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដូចខាងក្រោម:
១.ឈ្មោះ គួន ស្រេង ភេទប្រុស អាយុ៣៧ឆ្នាំ
២.ឈ្មោះ គួន សុគុណ ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងពីររស់នៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង បានយកគោយន្តកន្ត្រៃទៅលួចភ្ជួរដីតំបន់បី នៅចំណុចអូរដូនជ្រាប និងអូរកំពឹសអស់ប្រហែល០.៥០ហិកតា លើផ្ទៃដីដែលប្រគល់ជូនរដ្ឋចំនួន០៨ហិកតា។
វត្ថុតាងដកហូតរួមមាន÷
-ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
-គោយន្តកន្ត្រៃចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឯវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំរោងសែន។ដោយឡែកនៅភូមិសាស្ត្រឃុំច្រណូកដីដែលប្រជាពលរដ្ឋអាស្រ័យផលនោះ ជាដីតំបន់ពីរទេ៕