ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ឱ ! ពិធីករ ពិធីការិនីអ៊ើយ

89

ភ្នំពេញ ៖ នឹក ! នឹកទៅស្រណោះពិធីករ ពិធីការិនីណាស់នៅពេលដែលគេអញ្ជើញ ចូលរួមបើកកម្មវិធី នៃព្រឹត្តិការណ៍មួយគាត់ធ្វើមើលតែខ្លួនឯងហ្នឹងជាប្រធានអង្គប្រជុំអញ្ចឹង ។

គ្រាន់តែបានក្បាលមីក្រូក្នុងដៃនិយាយពីនិយាយជួនកាលចាកប្រធានក៏មានដែរហើយជួនកាលធ្វើមើលតែខ្លួនគាត់ហ្នឹងជាប្រធានអង្គប្រជុំ ឬ ជាអ្នកដែលមានមុខមានមាត់ជាងគេឬជាអ្នកដែលត្រូវមានមតិណែនាំគេសម្រាប់អង្គពិធីយ៉ាងអញ្ចឹង ។
គ្រាន់តែមានកម្មវិធីសម្រាប់ពីថីនៅក្នុងដៃ ឬ មានសន្ទរកថារបស់ប្រធានអង្គប្រជុំនៅក្នុងដៃគាត់ព្រលះគ្មានអាសូររហូតពេលខ្លះប្រ
ធានអង្គប្រជុំចង់បះសក់ព្រោះអ្វីៗដែលគាត់ត្រូវលើកយកមកនិយាយត្រូវពិធីករ ពិធីការិនីលើកយកមកនិយាយឡើខ្មុកអស់រលីង ។លោតែប្រធានអង្គប្រជុំខ្លះមិនបានត្រៀមទុកទៀតនោះ មានអីពេលឡើងទៅនិយាយដូចនិយាយត្រាប់ឡើងវិញក្រោយពិធីករ ពិធីការិនីអញ្ចឹង ។

តាមពិតពិធីករ ពិធីការិនីត្រូវតែស្គាល់ពីតួនាទីរបស់ខ្លួន ។ តើខ្លួនជាអ្វីហើយត្រូវឈរនៅទីតាំងណា ត្រូវនិយាយក្នុងកម្រិតណា
ប្រសិនបើគេហៅមកឲ្យធ្វើជាអ្នកដឹកនាំអង្គប្រជុំនោះយើងធ្វើតាមហ្នឹងទៅតែបើគេហៅមកគ្រាន់តែធ្វើជាពិធីករ ឬ ពិធីការិនីទេនោះគួរតែធ្វើត្រឹមកម្រិតនោះបានហើយ ។

យើងគ្រាន់តែប្រកាសហេតុ ប្រកាសគណៈអធិបតី អញ្ជើញក្រោកឈរគោរពទង់ជាតិ អញ្ជើញអ្នកដែលត្រូវថ្លែងសន្ទរកថា និង
អរគុណក្រោយពេលបញ្ចប់សន្ទរកថា និងប្រកាសបិទកម្មវិធីគឺចប់ហើយបើកលុយទៅផ្ទះពិតជាមានសេចក្ដីសុខមែនទែន ។តែអ្នកខ្លះចង់ធ្វើខ្លួនដូចជាអ្នកចេះឬធ្វើឬក្សដូចខ្លួនជាប្រធាន អង្គប្រជុំទៅវិញ ។បែបនេះគឺខុសហើយ សូមកុំពុលនឹងក្បាលមីក្រូឲ្យសោះ ៕

អត្ថបទដែលជាប់ទាក់ទង