កុមារាខ្មែរឥស្លាមជាង១០០នាក់ ទទួលសេវាអនាម័យ(ខតាន់) ឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យឥស្លាមកម្ពុជា
ភ្នំពេញ៖ ក្រុមគ្រូពេទ្យឥស្លាមកម្ពុជា បានចុះផ្ដល់សេវាធ្វើអនាម័យ ដល់កុមារាខ្មែរឥស្លាមហៅថា ខតាន់នៅភូមិចាម ក្រោមឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចំនួន ជាង ១០០ នាក់ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃ៨កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ ។
កម្មវិធីអនាម័យ ជូនកុមារាឬហៅថាខតាន់នេះ ត្រូវបាន សហការ ចូលរួមជួយគាំទ្រពីសមាគមសប្បុរសធម៌ឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ។ ពិធីនេះមានការចូលរួមពី លោក វេជ្ជបណ្ឌិត សុះ មុះ សិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា លោក វេជ្ជបណ្ឌិតសាន់ សាប់អ៊ី រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និង ជាអនុប្រធានសមាគម គ្រូពេទ្យឥស្លាម កម្ពុជា លោក ពាស មុស្លីម អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល និង ជាអនុប្រធានសមាគម គ្រូពេទ្យឥស្លាម កម្ពុជា ។
លោក វេជ្ជបណ្ឌិត សុះ មុះ សិន បានបញ្ជាក់ថា ៖ សាសនិក ខ្មែរឥស្លាមជាបុរសទាំងអស់ គឺត្រូវតែធ្វើ អនាម័យ ឬ ហៅថាខតាន់។ នៅពេលមាន អាយុចាប់ពី៧ទៅ៨ ឆ្នាំ ឡើងទៅទើបអាចចូលថ្វាយបង្គំក្នុងវិហារបានហើយនេះ ក៏ ជាការធ្វើអនាម័យក្នុងការបង្ការជំងឺឆ្លងកាមរោគផងដែរ ។
លោកបន្តថា៖ កាលពីជំនាន់មុនៗ កាលធ្វើ អនាម័យនេះ គឺ មិនមានធ្វើតាមក្បួន វេជ្ជសាស្ត្រនោះទេ។
មនុស្សចាស់ក្នុងភូមិដែលគាត់មានបទពិសោធន៍ ហើយការធ្វើនោះទៀតសោធមិនមានថ្នាំស្ពឹក ចាក់ និងមិនបាន ដេរដោយជេសដែលរលាយនោះទេ តែនៅសម័យនេះ មានសំណាងណាស់ ដែលបាន ក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតចុះមកធ្វើ អនាម័យឱ្យដោយផ្ទាល់ មានថ្នាំស្ពឹកចាក់មិនឱ្យឈឺនៅពេល ធ្វើការវះកាត់ហើយដេរ ដោយជេសរលាយ មិនចាំបាច់កាត់ជេសនោះចេញទេ និងមិនអស់លុយថែម ទៀតផង ។
កម្មវិធីអនាម័យនេះសមាគម គ្រូពេទ្យឥស្លាមកម្ពុជា សហការជាមួយសមាគម សប្បុរសធ៌មឌូបៃ នាំប្រទេស អារ៉ាប់រួអេមីរ៉ាត ក្នុងគំរោង ឆ្នាំ២០១៨នេះ ។
លោក សុះ មុះសិន បានណែនាំដល់មាតាបីតា និង អាណាព្យាបាល ដែលបាននាំកូនចៅមក ធ្វើអនាម័យ នាពេលនេះ ត្រូវមើលថែទាំពួកគេ ឱ្យបានល្អ ឱ្យកូនៗ លេបថ្នាំដែរក្រុម គ្រពេទ្យឱ្យទៅតាមការកំណត់របស់ វេជ្ជបញ្ជា បើមានការក្តៅខ្លួនបន្តិចបន្តួច ជារឿងធម្មតាទេ ហើយ ត្រូវយកកន្សែងជ្រលក់ទឹកត្រជាក់ពូតឱ្យស្រស់ទឹក បន្តិចរួចយកមកជូតខ្លួនឱ្យកុមារ ឬដណ្តប់ខ្លួនឱ្យគេក៏បាន ។
លោក សុះ មុះសិន ក៏បាន អញ្ជើញពិនិត្យដីសម្រាប់ សាងសង់ផ្ទះ នឹងបានប្រកាសជួយសាងសង់ផ្ទះ ជូនគ្រួសារ លោកហ្សេន ក្រីយ៉ា អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះហាកពីពះអាយុ៣៥ ឆ្នាំមានកូនចំនួន៣នាក់ ក្នុងបន្ទុកដែលពុំទាន មាន លំនៅដ្ឋានសម្រាប់ស្នាក់នៅដោយសព្វថ្ងៃរស់នៅ លើទូកស្ថិតក្នុងភូមិចាមក្រោម ស្រុកកោះធុះ ខេត្តកណ្តាល ។ ផ្ទះដែលត្រូវសាងសង់ជូនគ្រួសារលោកហ្សេន ក្រីយ៉ានេះ មានទំហំ៥ម៉ែត្រ គុណនិង៧ ម៉ែត្រសង់ អំពីឈើប្រក ស័ង្កសី នឹងចាក់ដីបំពេញជង្ហុកដែលមានទឹកជ្រៅ ដើម្បីសាងសង់ផ្ទះដោយសរុបថវិកាទាំងអស់ចំនួន៣ពាន់៥០០ ដុល្លារ អាមេរិក ៕ ដោយ៖ សំរិត