ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសឲ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀងមានចំណងជើងថា “សល់តែចិត្តស្មោះ”

238


ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាស​ប្រាប់ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀងមានចំណងជើងថា “សល់តែចិត្តស្មោះ” ច្រៀងដោយលោកស្រីកែវ ច័ន្ទសម្ផស្ស របស់ផលិតកម្មខ្មែរអមតៈ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បទចម្រៀងដែលមានចំណងជើងថា “សល់តែចិត្តស្មោះ” នេះ មានអត្ថន័យធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃការងាររបស់អ្នកបម្រើការងារ តាមផ្ទះដែលច្បាប់ស្តីពីគាំពារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ដែលបម្រើការងារតាមផ្ទះ។

លោកបន្តថា ដើម្បីចៀសវាងប៉ះពាល់ដល់អារម្មណ៍ និងតម្លៃរបស់បងប្អូនអ្នកបម្រើ ការងារតាមផ្ទះដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ព្រមទាំងត្រូវបានគាំពារដោយច្បាប់ រដ្ឋ ក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង របស់ផលិតកម្មខ្មែរអមតៈ ចាប់ពីថ្ងៃជូនដំណឹងនេះ។

អត្ថបទដែលជាប់ទាក់ទង