ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារ​ចុះជួយខេត្តកណ្ដាល ជំនួសសម្ដេច

86

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីសម្រេច សម្រួលភារកិច្ច និងចាត់តាំង លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តកណ្ដាល ជំនួសសម្ដេច ដែលមានភារកិច្ចទទួលបន្ទុក ដឹកនាំការងារគណបក្សនៅទូទាំងប្រទេស។

​កាលពីអាណត្តិទី៥កន្លងទៅ លោក អូន ព័ន្ធមុនីរ័ត្ន គឺជាប្រធានគណៈអចិន្ដ្រៃយ៍គណៈពង្រឹងការងារ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមបញ្ជាក់ថា ការចាត់តាំង​តួនាទីជាប្រធានក្រុមការងារនេះ ដើម្បីជួយសម្រួលដល់ការងាររបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងជួយពង្រឹងការងារ​មូលដ្ឋាន នៅក្នុងខេត្តកណ្ដាល ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕​

អត្ថបទដែលជាប់ទាក់ទង