ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យ វិសាខបូជា នៅបរិវេណ ព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តង្គ) ស្រុកពញាឮ ខេត្តកណ្តាល

93

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងអាជ្ញាធរខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យ វិសាខបូជា នៅបរិវេណព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តង្គ)ស្រុកពញាឮ ខេត្តកណ្តាល ក្រោមគណៈអធិបតីភាពឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

សូមជម្រាបផងដែរថា ពិធីបុណ្យវិសាខបូជាឆ្នាំនេះ នឹងប្រព្រឹត្តទៅ នៅបរិវេណសាលាបុណ្យ ភ្នំព្រះរាជទ្រព្យ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ៕

អត្ថបទដែលជាប់ទាក់ទង