ចាប់សង្ឃក្លែងក្លាយ៥អង្គផ្សឹក ខណៈដើរបិណ្ឌបាតតាមទីសារធារណៈនិងតាមផ្សារ
ភ្នំពេញ៖សង្ឃក្លែងក្លាយចំនួន៥អង្គត្រូវបានកម្លាំងអាជ្ញាធរខណ្ឌដូនពេញចាប់ផ្សិកកាលពីព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨នេះ ខណៈដើរបិណ្ឌបាតតាមទីសារធារណៈនិងជាពិសេសទៀតបិណ្ឌបាតតាមផ្សារធ្វើអោយខូចវិស័យសាសនា។
សង្ឃក្លែងក្លាយដែលត្រូវចាប់ផ្សិកចំនួន៥នាក់នេះទី១ឈ្មោះរដ្ឋ ឈុន អាយុ២០ឆ្នាំទីកន្លែងកំណើតនៅភូមិក្បាលដំរីឃុំរោលលើស្រុកជីក្រែងខេត្តសៀមរៀបបួសនៅវត្តសាលព្រឹកស្រុកគងពិសីខេត្តកំពុងស្ពឺទី២ឈ្មោះហឿង ហន អាយុ២២ឆ្នាំមានស្រុកកំណើតនៅភូមិត្បែងឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាបួសនៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ)ស្រុកគងពិសីខេត្តកំពុងស្ពឺទី៣ឈ្មោះវណ្ណ វាសនាអាយុ២៨ឆ្នាំស្នាក់នៅភូមិឆ្កែកូនឃុំជាខ្លាងស្រុកស្វាយអន្ទរខេត្តព្រៃវែងួសនៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ)ស្រុកគងពិសីខេត្តកំពុងស្ពឺទី៤ឈ្មោះផាត តុលា អាយុ២០ឆ្នាំស្នាក់នៅភូមិស្រះខ្វាវឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាបបួសវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ)ស្រុកគងពិសីខេត្តកំពុងស្ពឺនិងទី៥ឈ្មោះគឺម លីម៉ន អាយុ១៨ឆ្នាំស្នាក់នៅដំបូកខ្ពស់ឃុំដំបូកខ្ពស់ស្រុកអង្គរជ័យខេត្តកំពតវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ)ស្រុកគងពិសីខេត្តកំពុងស្ពឺ។
ប្រភពព័ត៌មានបានបន្តទៀតថាបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញថាមានព្រះសង្ឃចំនួន៥អង្គបានដើរបិណ្ឌបាតនៅតាមទីសាធារណៈនិងជាពិសេសទៀតបានចូលបុណ្ឌបាតនៅតាមផ្សារនោះទើបកម្លាំងប្រជាការពារខណ្ឌដូនពេញបានចាប់បញ្ជូនទៅផ្សិកនៅវត្តបទុមវតីរួចរាល់ហើយនោះទើបបញ្ជូនទៅអប់រំនៅសាលាខណ្ឌដូនពេញឲ្យឈប់ប្រព្រិត្តដូច្នេះតទៅទៀតទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសំបែងដោយមិនចាត់ការតាមនិតិវិធីនោះទេ។
អាជ្ញាធរបន្តទៀតថាជនដែលក្លែងជាសង្ឃក្លែងក្លាយនេះដែរបើសិនណាអាជ្ញាធរចាប់បានលើកក្រោយទៀតនឹងចាត់ការទៅតាមនិតិវិធីជាក់ជាមិនខានឡើយ៕