ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បាននិងកំពុងរៀបចំសាងសង់បង្គន់សាធារណៈថ្មី បំពាក់ដោយគ្រឿងសម្ភារៈបរិក្ខារទំនើបៗ ជាង២០បន្ទប់នៅតំបន់លំហែកំសាន្ត

137
ភ្នំពេញ៖ ដើម្បីលើកសោភណ្ឌភាពនិងបរិស្ថានល្អប្រសើរនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់បង្គន់សាធារណៈថ្មី ដោយបំពាក់គ្រឿងសម្ភារៈបរិក្ខារទំនើបៗ ជាង២០បន្ទប់នៅតំបន់លំហែកំសាន្តនានា ពិសេសនៅតាមសួនច្បារព្រះនាងប្រាជ្ញាបារមី និងតំបន់សួនច្បារច្រាំងទន្លេជ្រោយចង្វារ ហើយបង្គាន់អនាម័យទាំងនេះ ក៏មាន
បង្គាន់អនាម័យសំរាប់ជនពិការផងដែរ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកលំហែកំសាន្តនៅសួនច្បារព្រះនាងប្រាជ្ញាបារមី និងតំបន់សួនច្បារច្រាំងទន្លេជ្រោយចង្វារ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់បង្គន់សាធារណៈថ្មី ដែលមានបន្ទប់ទឹកបុរសចំនួន ១០បន្ទប់ បន្ទប់ទឹកស្រ្តីចំនួន ១០បន្ទប់ បន្ទប់ជនពិការចំនួន ១បន្ទប់ និងកន្ថោរនោមបុរសចំនួន ១៤កំប្លេរ និងបំពាក់ដោយគ្រឿងសម្ភារៈបរិក្ខារទំនើបៗ សមទៅតាមការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕
អត្ថបទដែលជាប់ទាក់ទង