គំនិតឡឺកឺ : អាមេរិកទើបតែនឹកឃើញ បើកការស៊ើបអង្កេត រឿងគប់ស្បែកជើង
ភ្នំពេញ ៖ ខ្មែរជាប្រទេសតូចនិងមានសេដ្ឋកិច្ចទន់ខ្សយមែនតែប្រជាជនខ្មែរមានសេចក្ដីថ្លៃថ្នូរ គោរពកោតក្រែងចំពោះជនបរទេសដែលមក
លេងប្រទេសខ្លួនណាស់ ។
កុំថាឡើយដល់ថ្នាក់ដឹកនាំប្រទេសសូម្បីតែប្រជាជនសាមញ្ញដូចគ្នាក៏ប្រជាជនខ្មែរគោរពដែរ ។ចុះពួកអាមេរិវិញយ៉ាងណាដែរដែល
មនុស្សម្នាក់កាន់សញ្ជាតិរបស់ខ្លួន(អាមេរិក)ហើយប្រើស្បែកជើងគប់មកលើសម្ដេចហ៊ុន សែនដែលជានាយករដ្ឋមន្រ្តីស្របច្បាប់លេចចេញ
ពីការបោះឆ្នោតហើយបែរជាពួកគេគិតថានេះជាសិទ្ធិក្នុងការបញ្ចេញមតិទៅវិញ ។
ដូចម្ដាចដែលហៅថាការបញ្ចេញមតិ ?សូមផ្ដល់និយមន័យបន្តិចមកក្រែងលោខ្មែរចេះមិនដល់ ។ការបញ្ចេញមតិគឺគេធ្វើតាមរយៈ
សំដី លិខិតឆ្លើឆ្លង ឬលិខិតអនាមិក . . .ការគប់ស្បែកជើងបែបនេះបើនិយាយថាជាអំពើរហឹង្សាក៏ដូចជាស្រាលដែរតែនេះជាចេតនាមាក់ងាយ
ដល់ថ្នាក់ដឹកនាំប្រទេសមួយ ។
អាមេរិកគួរតែគិតថាចុះប្រសិនបើប្រធានាធិបតីរបស់ខ្លួនពេលទៅទស្សនកិច្ចនៅក្រៅប្រទេសហើយត្រូវគេប្រព្រឹត្តិបែបនេះដាក់តើ
អាមេរិក និង ប្រជាជនអាមេរិកគិតថាជាប្រជាធិបតេយ្យ ឬ ជាសិទ្ធបញ្ចេញមតិដែរឬទេ ?ទើបតែពេលនេះទេដែលអ្នកនាំពាក្យស្ថានទូតអាមេ
រិកនៅកម្ពុជាប្រកាសបើកការស្រាវជ្រាវករណីអាជម្លើយវង្វេងជាតិឈ្មោះអ៊ុក ទូចនេះ ។
នេះវាគ្រាន់តែជាសំដីរបស់ជនអាមេរិកនិយាយប៉ុណ្ណោះតែរឿងស្រាវជ្រាវឬមិនស្រាវជ្រាវអាណាទៅដឹង ។អាមេរិកមានបេះដូង
ក្រខ្វក់ពេកហើយគ្មានភាពទន់ភ្លន់ចំពោះប្រទេសកម្ពុជាដែលខ្លួនធ្លាប់ទម្លាក់គ្រាប់បែករាប់ពានតោនមិនតែប៉ុណ្ណោះអាមេរិកក៏ជាអ្នកយកភ្លើងមកដុតកម្លោចកម្ពុជាហើយរុញកម្ពុជាឲ្យធ្លាក់ក្នុងសង្គ្រាមទៀតផង ។លើពិភពលោកនេះមានប្រទេសច្រើនណាស់ដែលអាមេរិកបញ្ឆេះឲ្យ
កើតសង្គ្រាម ។អាមេរិកគួរតែលាងសម្អាតបេះដូងរបស់ខ្លួនផង ៕