ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្លាប់ ៦​នាក់ របួស​២​នាក់

106

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ របួសធ្ងន់ ២​នាក់ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​៣​លើក​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​១​នាក់​) ។​​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​តូច ១​លើក រថយន្ត​ធំ ២​លើក ។​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ១​លើក ស្លាប់​១​នាក់​, កណ្តាល ២​លើក ស្លាប់​២​នាក់​, កំពង់ចាម ១​លើក ស្លាប់​១​នាក់​, កំពង់ធំ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តស្វាយរៀង ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​រយៈពេល​១៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-១៨ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៤៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦៨​នាក់ របួស​សរុប ១៩៤​នាក់ របួសធ្ងន់ ១៤៩​នាក់ របួសស្រាល ៤៥​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង