ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាហែលពាក់ជើងទាកម្ពុជា បានមេដាយសំរិទ្ធ ពីស៊ីហ្គេម

178

ភ្នំពេញ៖កីឡាហែលពាក់ជើងទាកម្ពុជាវិញ្ញាសាហែលបណ្ដាក់២០០ម៉ែត្រ៤ដងបានទទួលមេដាយសំរិទ្ធក្នុងការប្រកួតកាលពីថ្ងៃទី២១ឧសភាហើយនៅថ្ងៃទី២២ម្សិលម៉ិញនេះបានធ្វើការបំពាក់មេដាយទោះជាមានការតវ៉ាខ្ឡះៗក៏ដោយ។

វិញ្ញាសាហែលពាក់ជើងទា បែបបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ មានប្រទេសចំនួន៤ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, ថៃ និងកម្ពុជា ខណៈកីឡាករកម្ពុជាទាំង ៤រូប រួមមាន លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម, និងឆោម ច័ន្ទថនសម្រេចបានក្នុងឋិរវេលា០០:០៧:១៩.៩៧០ដោយទទួលបានមេដាយសំរឹទ្ធ។

ម្ចាស់ផ្ទះវៀតណាម ទទួលបានមេដាយមាស ដោយបំបែកបាននូវឋិរវេលា ០០:០៥:៥៥.៣០០ ខណៈឥណ្ឌូណេស៊ី ទទួលបានមេដាយប្រាក់ សម្រេចបានក្នុងឋិរវេលា ០០:០៦:០៣.៣០០។ ពិធីបំពាក់មេដាយ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែឧសភា នេះផងដែរ។

ការទទួលបានមេដាយសំរឹទ្ធនេះគឺជាការឈ្នះមេដាយលើកដំបូងលើវិញ្ញាសាហែលទឹកពាក់ជើងទា នៅស៊ីហ្គេម សម្រាប់កម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី១ នៅឆ្នាំនេះ។ វិញ្ញាសានេះត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០០៣។

លើសពីនេះទៅទៀត នេះក៏ជាការឈ្នះមេដាយលើកដំបូងក្នុងរយៈពេល ៤៩ឆ្នាំចុងក្រោយ លើប្រភេទកីឡាហែលទឹក(Aquatic)នៅស៊ីហ្គេមផងដែរដោយកម្ពុជាឈ្នះមេដាយចុងក្រោយគឺកាលពីឆ្នាំ១៩៧៣ ក្នុងស៊ីហ្គេម លើកទី៧ នៅប្រទេសសិង្ហបុរី។
កាលពីឆ្នាំ១០៧៣កីឡាហែលទឹកកម្ពុជាធ្លាប់ឈ្នះមេដាយចំនួន១៣គ្រឿងក្នុងនោះមេដាយមាស២គ្រឿងមេដាយប្រាក់៧គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ។សូមបញ្ជាក់ថាកាល
នោះមិនទាន់មានប្រភេទកីឡាហែលពាក់ជើងទានៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង