ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សង បានឯកភាពបន្តអនុវត្តតាម ស្មារតីជំនួបប្រាស្រ័យ មិត្តភាពការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រី លើកទី១

136

វៀតណាម ៖ នៅរសៀលថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នៅក្រសួងការពារប្រទេសវៀតណាម។ នៅក្នុងជំនួបនេះ ក្រសួងការពារប្រទេសទាំងពីរនឹងបន្តអនុវត្តតាមស្មារតីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តី លើកទី១ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន, នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានអនុញ្ញាតជូនឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅប្រទេសវៀតណាម។

នៅក្នុងជំនួបពិភាក្សានេះ សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរចំពោះការធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាមនាពេលនេះ ដំណើរការប្រកបដោយជោគជ័យ និងទទួល បានមេដាយមាស មេដាយប្រាក់មេដាយសំរិទ្ធ ច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន ដែលបានចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។

សម្តេចពិជ័យសេនា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង បានឯកភាពបន្តអនុវត្តតាម ស្មារតីជំនួបប្រាស្រ័យមិត្តភាពការពារជាតិកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រី លើកទី១ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម។ ជាមួយគ្នានេះ កងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ បានឯកភាពបន្តដាក់ចេញទិសដៅការងារបន្ត និងប្តេជ្ញារួមគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធ បន្តអនុវត្តផែនការកិច្ចសហ ប្រតិបត្តិការ “MoU” រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅ មកដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរបានរួមចំណែកដល់សន្តិភាពស្ថិរភាពនិងកំណើនវិបុលភាពក្នុងតំបន់។

សម្តេចពិជ័យសេនា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង ក៏បានធ្វើការវាយតម្លៃចំពោះ សភាពការណ៍ ដែលកំពុងវិវត្តនាពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ និងសកលលោក និងគាំទ្រជំរុញដោះស្រាយបញ្ជ មីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបង្កវិនាសកម្មយ៉ាងធំធេងដល់សម្ភារៈ ទ្រព្យសម្បត្តិ និងជីវិតមនុស្ស និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការ លំបាកទៀតផង។

សម្តេចពិជ័យសេនា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង នឹងបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំនួបជាមួយឯកឧត្តម ផាម មិញ ជិញ នាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម នៅអំឡុងពេលស្នាក់អាស្រ័យនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរ ឡើង និងសម្រេចជោគជ័យថែមទៀតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង ប្រវត្តិសាស្ត្រ ។ល៕

អត្ថបទដែលជាប់ទាក់ទង