ឆ្មក់បង្រ្កាបទីតាំងហ្គេមបាញ់ត្រី និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន៦នាក់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ក្នុងនោះមាននារី២នាក់ ដែលជាអ្នកមើលការខុសត្រូវទីតាំង លួចលាក់បើកហ្គេមបាញ់ត្រី នៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង នៅតាមបណ្ដោយផ្លូវ៣៧១ ជិតគ្លីនិកសួគា៍ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទីតាំងហ្គេមបាញ់ត្រី ផ្លូវ៣៧១ ក៏ប្រមូលផ្តុំទៅដោយក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀនផងដែរ ។
នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសប្រមូលផ្តុំគ្នាក្នុងផ្ទះល្វែង លួចលាក់បើកហ្គេមបាញ់ត្រី រួមជាមួយនឹងដោយក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀន។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែមាននូវកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម ស្លៀកពាក់ស៊ីវិល បានឆ្មក់ចូលទីតាំងខាងលើនេះ រួចធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបាន៥-៦នាក់ រួចបញ្ជូនឡើងលើរថយន្ត បន្សល់ទុកតែទូហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែង៕