ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ទទួលបានប័ណ្ណចំនួន៩២១ប័ណ្ណ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ិន ស៊ូជី អនុប្រធានមន្ទីរនគរូបនីយកម្មរាជធានី លោក ប៉ាង លីដា អភិបាលរងខណ្ឌលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌលោក អុិត ជំនិត អភិបាលរងខណ្ឌ បានអញ្ចើញចូលរួមចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៩២១ប័ណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង នៅក្នុងបរិវេណវត្តអរុណវត្តី៕