ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទស្សនៈក្មេងឥឡូវនិងក្មេងពីមុន

112

មិនមែនចេះតែអង្គុយៗនឹងសរសើរក្មេងៗពីមុននោះទេតែក្មេងៗពីមុនបើស្រីៗវិញគេខ្លាចតែកន្លែងដេក ចង្ក្រានបាយមិនស្អាតនិង
ខ្លាចតែមិនចេះដាំបាយស្លស៊ី ។បើក្មេងប្រុសៗវិញសុទ្ធតែចេះវេញខ្សែគោភ្ជួរស្រែថែគោឡើងត្នោតគឺការងារស្រែចំការមួយកំប្លេតែម្ដង ។
តែសម្រាប់ក្មេងៗឥឡូវវិញអ្ហេះបើក្មេងប្រុសប្សិនបើមិនចេះផឹកគ្រឿងស្រវឹង បើមិនសាក់ពេញខ្លួន បើមិនសម្ងំជក់គ្រឿងញៀនទេ
នោះគេហៅថាមិនទាន់សម័យឡើយហើយបើចេះផឹកស៊ីហើយជិះម៉ូតូជ្រែពេញផ្លូវហើយដេញកាប់ចាក់គ្នាទៀតគឺកាន់តែមហាលោតផ្លោះ
ហើយ ។តែក្មេងអញ្ចឹងៗប៉ូលីសចូលចិត្តហៅទៅវាស់កំពស់ដែរតើ ហើយបន្ទាប់ពីវាស់កំពស់គឺត្រូវទៅវិស្សមកាលក្នុងពន្ធនាគារ ។

បើក្មេងស្រីៗវិញត្រូវតែចេះឆាតហ្វេសប៊ុកទៅរកប្រុសៗ ចូលចិត្តទិញអ្វីៗតាមអនឡាញ ចូលចិត្តស៊ីអារបស់ប្រ៊េនៗ ចូលចិត្តធ្វើ
ខ្លួនតែខ្លះមិនទាំងចេះដាំបាយផងទេនិងខ្លះទៀតចូលចិត្តលួចលុយម៉ែ ឧ៍យកទៅប៉ាវប្រុសៗដែលជាសំណព្វចិត្តរបស់ខ្លួនទើបគេហៅថាជា
មនុស្សទាន់សម័យមិនស្រែៗ ។

ពីមុនស្រីៗមិនដែលនរណាដេកទាល់តែថ្ងៃជិតត្រង់នោះទេតែពេលនេះអាខ្លះដើរលេងចង់ទាល់ភ្លឺដេកទាល់តែថ្ងៃរសៀលទើប
ក្រោកក៏មានដែរ ជួនមិនទាំងងូតទឹកផងគឺដុសតែធ្មេញចេញពីផ្ទះទៅបាត់ទៀត ។
ពីមុនបើចង់រកប្រពន្ធបើស្រុកទន្លេគេអើតមើលតែក្រោមផ្ទះគេដឹងថាកូនក្រមុំផ្ទះហ្នឹងល្អឬមិនល្អហើយព្រោះនាងៗមិនដែលចេញទៅណាទេនៅអង្គុយត្បាញក្រោមផ្ទះ ។

តែធ្វើម៉េចបើសង្គមយើងរីកចម្រើនដល់យុគសម័យស្មាតហ្វូនទៅហើយនោះហេតុនេះមនុស្សក៏រីកចម្រើនទៅតាមហ្នឹងដែរហើយ
ព្រោះពេលនេះមិនមែនជាសម័យស្លៀកខោចែវ ឬ សំពត់ចងក្បិនទៀតឯណាសម័យគេស្លៀក បញ្ចេញគ្រលៀនហើយហ្នឹងមែនទេអស់លោកទាំងឡាយ ៕

អត្ថបទដែលជាប់ទាក់ទង