រដ្ឋបាលរាជធានីភ្នំពេញ ជូនពរចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុ គម្រប់៨៨ឆ្នាំ ឈានចូល៨៩ឆ្នាំ
ភ្នំពេញ៖ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង លោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុ គម្រប់៨៨ឆ្នាំ ឈានចូល៨៩ឆ្នាំ ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរយ៉ាងកក់ក្ត ប្រកបដោយសេចក្តីគោរពស្រឡាញ់ សូម សម្ដេច ពញាចក្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញា ឈ្លាសវ អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាបម្រើប្រទេសជាតិ មាតុភូមិ និងដឹកនាំស្ថាប័នរដ្ឋសភា ឲ្យមានការរីកចម្រើនថែមទៀត ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ កែវទាំង៣ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាម ប្រោះព្រំ សម្ដេចពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
ដោយក្តីគោរពពី
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ៕