ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ

56


នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកកនេះគឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន២៣ និងកូរ៉េចំនួន១ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨, ផលិតស្បែកជើងចំនួន១០, បោកគក់ចំនួន៤, ផលិតតុក្កតាចំនួន១ និងផលិតដើមណូអែលចំនួន១ ហើយផលិតផល ដែលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។

លោករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង ផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ ។ តាមរយៈរោងចក្រ សហគ្រាទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនក្នុងមូល ដ្ឋានដូចជាជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។
បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានចំនួន១០៩ មានកម្មករ និយោជិត ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង