ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្តារប្រព័ន្ធអូរប្រឡាយ ជិត៣០គីឡូម៉ែត្រ ក្នុងខេត្តព្រះសីហនុដើម្បីបញ្ចៀសការលិចលង់ ដោយជំនន់ទឹកភ្លៀង

291

ព្រះសីហនុ  ប្រព័ន្ធអូរប្រឡាយជិត៣០គីឡូម៉ែត្រក្នុងខេត្ត ត្រូវបានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តព្រះសីហនុធ្វើការស្តារ ឡើងវិញដើម្បីបញ្ចៀសការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះ  ដោយបានប្រែក្លាយខេត្តនេះកាន់តែមានសោភ័ណភាព និងអនាម័យបរិស្ថានល្អប្រសើរ។

   ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ លោក បូរី វង្សសានិត បានមានប្រសាសន៍អោយដឹងថា កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុតែងទទួលរងនូវជំនន់ទឹក ភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដោយសារតែមានការកើនឡើងយ៉ាងគំហុកនៃការវិនិយោគ បានធ្វើឱ្យមាន ការកកស្ទះនូវសំរាមជាច្រើនតាមប្រព័ន្ធលូមួយចំនួនក្នុងខេត្ត ដែលបង្កជាបញ្ហាលំបាកដល់ការរស់នៅ និងការប្រកប របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

  លោកប្រធានបានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនេះហើយ ទើបអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងប្រែងរកដំណោះស្រាយល្អប្រសើរមួយចំនួន ដោយមានទាំង ការស្តារប្រព័ន្ធលូដែលមានសំរាមកកកុញ ជួសជុសប្រពន្ធ័លូដែលខូចខាត ជាពិសេសរៀបចំប្រព័ន្ធបណ្តាញលូថ្មីមួយចំនួនទៀត ដែលមានប្រវែងសរុប២៧គីឡូម៉ែត្រនៅតាមតំបន់នានាក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ និងធ្វើឱ្យខេត្តមានសោភ័ណភាពស្អាត អនាម័យបរិស្ថានល្អ និងពុំមានការជន់លិចដោយជំនន់ទឹកភ្លៀងដូចពេលមុនៗឡើយ

       លោកបញ្ជាក់ថាយើងចាប់ផ្ដើមស្ដារអូរប្រឡាយត្រឡប់មកវិញ  ដែលមានចំនួន៥ខ្សែ ប្រវែងសរុប២៧គីឡូម៉ែត្រដើម្បីបញ្ចៀសការលិចលង់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ហើយបន្ទាប់ពីយើងបានស្ដារហើយជាលទ្ធផលកន្លងមកនេះ កាលពីឆ្នាំមុនក៏មានភ្លៀងធ្លាក់ច្រើនដែរ ប៉ុន្តែការលិចលង់ត្រូវបានកាត់បន្ថយដោយនៅសល់តែរយៈពេលតិចក៏ហូរច្រោះទៅអស់ នៅពេលដែលរាំងភ្លៀងបន្តិចគឺទឹកចាប់ផ្ដើមហូរទៅអស់ដូចគ្នាដែរ ដែលខុសពីមុននៅពេលដែលយើងមិនទាន់បានស្ដារនិងកែលម្អអ្វីទាំងអស់នោះ ដូច្នេះមកដល់បច្ចុប្បន្ននេះ គឺមិនមានករណីដូចកាលពីប៉ុន្មានឆ្នាំមុនៗកើតឡើងទៀតទេ ដោយសារតែយើងបានអភិវឌ្ឍរួចរាល់

  លោកប្រធានមន្ទីរ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្ដាអូរប្រឡាយ សូមកុំចាក់ដីលុបតាមមាត់ប្រឡាយ កុំសាង សង់សំណង់រឹងនានាទៅលើអូរប្រឡាយ កុំទុកដាក់សំរាមនៅតាមមាត់ប្រឡាយជាពិសេស សំបកដប ថង់ប្លាស្ទិក ព្រោះរបស់ទាំងនេះជាបច្ច័យអាក្រក់ធ្វើឱ្យមានការកកស្ទះប្រព័ន្ធលូ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ នៅតែមានភាពស្រស់ស្អាតនិងទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិន

  សូមបញ្ជាក់ថា ការងារស្តារអូរប្រឡាយធម្មជាតិ ចំនួន៥ ខ្សែ ប្រវែងសរុបជាង២៧ គីឡូម៉ែត្រ រួមមាន ការសាង សង់លូប្រអប់ប្រវែងសរុប ,៤៣៦ម៉ែត្រ ដែលមាន២ កំណាត់ ដែលកំណាត់ទី១ លូប្រអប់ទំហំ២,៥មx៣ម ប្រវែង,០៣៥ម៉ែត្រ ចាប់ពីផ្លូវលេខ៨១៨៨ ដល់កែងអូរស្តេចមឹក និងកំណាត់ទី២ មានទំហំ២មx៤ម ប្រវែង ៤០០ម៉ែត្រ និងទបង្ហូរទឹក ប្រវែង៣០ម៉ែត្រ ចាប់ពីស្ពានអូរស្តេចមឹកដល់សមុទ្រ

 

អត្ថបទដែលជាប់ទាក់ទង