ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កត្តាដែលរួមចំណែកជួយ ដល់អត្តពលិកកម្ពុជា ក្នុងស៊ីហ្គេមនៅវៀតណាម

77

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបញ្ជាក់ថាការខិតខំប្រឹងប្រែងរបស់អត្តពលិកគ្រូបង្វឹកនិងគ្រូជំនួយក្នុងការរកមេដាយនោះក្រុមគ្រូពេទ្យផ្នែកចលនានិងក្រុមការងារផ្សព្វផ្សាយក៏បានក្លាយទៅជាផ្នែកមួយផងដែរ ក្នុងការជួយឲ្យអត្តពលិកកម្ពុជា ធ្វើបានល្អ។
ឯកឧត្ដម បានមានប្រសាសន៍ដូច្នេះថាចំណុចដែលល្អ យើងមកលើកនេះ គឺមកគ្រប់ផ្នែក។ យើងមានទី១ ផ្នែកដែលជំនួយដល់បច្ចេកទេស គឺក្រុមគ្រូពេទ្យចលនា។ ក្រុមគ្រូពេទ្យចលនាបានជួយដល់កីឡាករ កីឡាការិនីច្រើនណាស់។ឃើញថាគាត់បានជួយ
ជម្រុញឲ្យយកមេដាយបានទៀត។បានន័យថាគាត់បានសម្រួលសរសៃបានស្ដារកម្លាំងឡើងវិញបានទាន់ពេលភ្លាមៗ ព្រោះពេលប្រកួតច្រើនក្នុងមួយថ្ងៃ អ៊ីចឹងគាត់ជួយបានច្រើនណាស់។
មានទាំងពីការថ្លោះ គ្រេច ការរបួសស្នាម ឈឺសាច់ដុំ ជាដើម គឺគាត់ជួយបាន។

ក្រុមផ្សព្វផ្សាយរបស់យើងក៏បានមកច្រើនដែរដើម្បីជួយគាំទ្រហើយជម្រុញទឹកចិត្តឲ្យមានការគាំទ្រនៅក្នុងប្រទេស ក៏ដូចជាប្រជាជនកម្ពុជា នៅទូទាំងពិភពលោក គាត់បានឃើញ គាត់បានអបអរសាទរហើយបន្ដុះនូវឆន្ទៈតែមួយរបស់ខ្មែរយើងថាយើងស្រលាញ់ជាតិរបស់យើងយើងគាំទ្រនូវសាច់ឈាមរបស់យើង។ហេតុនេះអ្វីដែលសំខាន់គឺការគាំទ្រគ្រប់មុខព្រួញទាំងអស់នេះហើយ ដែលបានធ្វើឲ្យយើងទទួលបានលទ្ធផល។
អត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតលើ ៣៣ប្រភេទកីឡា ក្នុងចំណោម ៤០ប្រភេទកីឡា នៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នាទីក្រុងហាណូយ ប្រទេសវៀតណាម រកមេដាយបានសរុប ៦៣គ្រឿង លើ ១៥ប្រភេទកីឡា ក្នុងនោះមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរឹទ្ធ ៤១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង