ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្នកដែលមិនខ្វល់ នឹងទុក្ខលំបាកអ្នកដទៃ

91

មនុស្សជាច្រើនមិនសូវជាខ្វល់នឹងទុក្ខលំបាករបស់អ្នកដទៃឡើយដោយសារតែគេយល់ថាតែអញមានសេចក្ដីសុខហើយនោះទៅ
ខ្វល់ជាមួយអ្នកដទៃដើម្បីអ្វីនាំតែគេខ្ចីបុល ឬ ពឹងពាក់ហើយជួនកាលសុះឲ្យយើងជួយទៀតផង ។
នេះជាការយល់របស់មនុស្សតែគេត្រូវដឹងថាជាតិជាមនុស្សមិនអាចរស់នៅដោយឯកោបាននោះទេគឺអ្នកមាននិងអ្នកក្រត្រូវតែពឹងពាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ ។លើលោកនេះគ្មាននរណាម្នាក់ដែលកើតមកហើយមិនជួបការលំបាកនោះទេជួនកាលអ្នកក្រគេមានវិធី
ដោះស្រាយបានប្រសើរជាងអ្នកធូរធារទៅទៀត ។

រលត់ឡាន ឬខូចឡានក្នុងភូមិអ្នកក្រជួនកាលជួបអ្នកក្រតែម្នាក់ទេតែគេអាចគៀងគរមនុស្សក្នុងភូមិឲ្យមកជួយបានហើយបើគ្មាន
កន្លែងស្នាក់នៅក៏អ្នកក្រអាចដោះស្រាយឲ្យស្នាក់នៅព្រមទាំងផ្ដល់អាហារបែបជនបទជូនទៀតផង ។
មនុស្សដែលបានសុខស្រួលមិនខ្វល់ទេនិងទុក្ខលំបាកអ្នកដទៃគេអាចធ្វើបានទេតើ?តែសូមកុំភ្លេចថាប្រសិនបើយើងជិះទូកតែមួយ
ហើយមិនចេះហែកទឹកដូចគ្នាទោះបីទូកធ្លាយនៅខាងអ្នកក្រ ឬធ្លាយនៅខាងអ្នកមានចុងក្រោយពេលទូកលិចក៏គង់តែស្លាប់ដូចគ្នាទេ ។ កុំភ្លេចគិតថាខ្លួនឯងក៏ជិះនៅលើទូកជាមួយគេដែរប្រយ័ត្នស្លាប់ទាំងអស់គ្នា ។

ដូចមានរឿងតំណាលថាមានកូនអ្នកទីក្រុងម្នាក់ពេលបុណ្យទានបានទៅលេងស្រុក ។ដល់កន្លែងមួយត្រូវឆ្លងទឹកកូនអ្នកទីក្រុង
រូបនោះបានសួរទៅម្ចាស់ទូកថាអ៊ុចេះភាសាអង់គ្លេសឬទេ?ម្ចាស់ទូកនិយាយថាមិនចេះទេក្មួយព្រោះមួយថ្ងៃៗអ៊ុចម្លងទូករកលុយទិញបានស៊ីស្ទើរតែមិនគ្រប់ ។

ឭបែបនេះកូនអ្នកទីក្រុងរូបនោះចំអកថាមិនចេះអង់គ្លេមានន័យថាជីវិតអ៊ុមានតែត្រឹម៨០ភាគរយប៉ុណ្ណោះ ។ម្ចាស់ទូកក៏មិនតបតអ្វី
ដែរតែយុវជនរូបនោះចំអកមកទៀតថាអ៊ុចេះកុំព្យូទ័រទេ ?ម្ចាស់ទូកគ្រវីក្បាលនិងតបថានោះកាន់តែមិនចេះហើយក្មួយ ។បើអញ្ចឹងគឺជីវិតអ៊ុនៅសល់តែ៦០ភាគរយប៉ុណ្ណោះព្រោះនេះជាយុគសម័យកុំព្យូទ័រណាអ៊ុ ។
ទូកបានរំកោលខ្លួនមកដល់ពាក់កណ្ដាលបឹងមេឃខ្មៅចង់ភ្លៀងឃើញបែបនេះម្ចាស់ទូកសួរទៅយុវជនទីក្រុងថាក្មួយចេះហែល
ទឹកទេ ?យុវជនរូបនោះតបថាខ្ញុំមិនចេះហែលទេអ៊ុ ។

ម្ចាស់ទូកក៏និយាយថាមេឃភ្លៀងបែបនេះទូកចំណាំតែលិចហើយក្មួយមិនចេះហែលទឹក
ទៀតហេតុបេះបន្តិចទៀតជីវិតក្មួយនឹងស្លាប់សូន្យក្នុងបឹងនេះហើយចំពោះអ៊ុក៏នៅសល់ជីវិត៦០ភាគរយដែរ ។ណ្ហើយទ្រាំតាមយថាកម្មទៅហ្នាក្មួយប្រុស ៕

អត្ថបទដែលជាប់ទាក់ទង