ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅខណ្ឌដង្កោ

45

 

ភ្នំពេញ៖នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោប្រជុំស្ដីពី ការពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមបណ្តាសង្កាត់ទាំង១២ ក្រោមអធិបតីភាពលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ។

មន្ត្រីឱ្យដឹងថា៖សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖ លោកអភិបាលរងខណ្ឌ លោកអធិការ អធិការរងនគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ តំណាង យោធ ភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ និងមន្រ្តីរាជការចំណុះរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ និង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង១២៕

អត្ថបទដែលជាប់ទាក់ទង