លោកប្រធានគណបក្សប្រជាជន ខណ្ឌបឹងកេងកង ថ្លែងអំណរអរគុណ ដល់សប្បុរសជនឧបត្ថម្ភភេសជ្ជៈ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះលោក ធឹម សំអាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញបានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជនពោលគឺលោក អាន អែម តំណាងលោក លី កងវង ប្រធានក្រុមហ៊ុនTemple Group និងភរិយា ដែលបានជួយឧបត្ថមនូវ៖ទឹកក្រូចចំនួន ២០កេស និង ទឹកសុទ្ធចំនួន ៥០កេស ជូនមកដល់គណបក្សខណ្ឌបឹងកេងកង ទុកប្រើប្រាស់នាឱកាសចេញឃោសនាស្វែងរកសម្លេងឆ្នោត។ដូចនេះលោកប្រធានគណបក្សប្រជាជនខណ្ឌបឹងកេងកង
សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនិងគោរពជូនពរដល់ លោក លី កងវង ប្រធានក្រុមហ៊ុនTemple Group និងភរិយា អោយជួបប្រទះតែពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀងក្នុងឱកាសនោះលោកប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងបានក្រែនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន០៧សង្កាត់សូមកុំភ្លេចជួយគាំទ្រដល់គណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងនិងគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង០៧ និង សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។បោះឆ្នោតនៅថ្ងៃទី០៥ខែមិងុនាឆ្នាំ២០២២ខាងមុខនេះ៕