ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនខណ្ឌបឹងកេងកង ថ្លែងអំណរអរគុណ ដល់សប្បុរសជនឧបត្ថម្ភទឹកសុទ្ធ ចំនួន៥០កេសដល់បក្សខណ្ឌ

58

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះលោក ធឹម សំអាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញបានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជនពោលគឺលោកឧត្ដមសេនីយ៍ត្រី ទីវ ជុង អនុប្រធាន អន្តរាគមន៍ពិសេស និង លោកជំទាវ ដែលបានជួយឧបត្ថម្ភនូវទឹកសុទ្ធចំនួន៥០កេស ជូនមកដល់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ទុកប្រើប្រាស់នាឱកាសចេញឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ឆ្នាំ២០២២.២០២៧។

ដូចនេះលោកប្រធានគណបក្សប្រជាជនខណ្ឌបឹងកេងកងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនិងគោរពជូនពរដល់ លោកឧត្ដមសេនីយ៍ត្រីទីវ ជុង អនុប្រធានអន្តរាគមន៍ពិសេស និង លោកជំទាវអោយជួបប្រទះតែពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀងក្នុងឱកាសនោះលោកប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងបានក្រែនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន០៧សង្កាត់សូមកុំភ្លេចជួយគាំទ្រដល់គណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងនិងគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង០៧ និង សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។បោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី០៥ខែមិងុនាឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង