ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី​ និង​ចិន​ធ្វើ​សមយុទ្ធ​ បេសកកម្ម​ឈ្លប​យក​ការណ៍​រួមគ្នា​ លើ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​

89

រុស្ស៊ី៖៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កង​ទ័ពអាកាស​​រុស្ស៊ីបានធ្វើ​សមយុទ្ធ​បេសកកម្ម​ឈ្លបយកការណ៍​រួមគ្នា ​ជាមួយ​សម​ភាគី​ចិន​ជុំវិញ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិក​។​ ​ក្រសួង​បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95mc របស់​រុស្ស៊ី និង​យន្តហោះទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Xian H-6 របស់​ប្រទេស​ចិនបាន​ល្បាត​លើ​សមុទ្រ​ចិន​ខាងកើត និង​នៅសមុទ្រ​ជប៉ុន​។

ក្រសួង​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​បាន​ហោះហើរ​ក្នុង​រយៈពេល​ ១៣ម៉ោង​។​ ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ច្រើន​គ្រឿង​ត្រូវបាន​គេ​រាយការណ៍​ថា ​ត្រូវ​បាន​ហោះ​អម​ដោយ​យន្តហោះចម្បាំង Su-30sm ជាមួយ​នឹង​យន្តហោះ F-2 របស់​កូរ៉េខាងត្បូង និង​យន្តហោះ F-15 របស់​ជប៉ុន​ តាម​ដាន​ការ​ល្បាត​នៅ​ចំណុច​ជាក់លាក់​នៃ​បេសកកម្ម​នេះ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា បេសកកម្ម​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រុស្ស៊ី​-​ចិន​សម្រាប់​ឆ្នាំ2022​។​

​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​និយាយ​ថា សម​យុទ្ធ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្ររួមគ្នាធ្វើឡើង​ដោយ​រុស្ស៊ី​ និង​ចិន​បង្ហាញ​ពី​សម្ព័ន្ធ​ភាព​ដ៏ស៊ីជម្រៅ​របស់​ប្រទេស​ទាំងពីរ​។​ ​យោង​តាម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ​សកម្មភាព​នេះ​កំណត់​ជា​សមយុទ្ធ​យោធា​រួមគ្នា​លើកដំបូងដោយ​ប្រទេស​ចិន និង​រុស្ស៊ី ចាប់តាំងពី​ទី​ក្រុង​មូ​ស្គូ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ហើយ​វា​បានធ្វើ​ឡើង​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ របស់ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក​ Joe Biden មកកាន់​តំបន់​នេះ៕

អត្ថបទដែលជាប់ទាក់ទង