ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងប្រដាប់អាវុធ​ ត្រូវចូលរួមថែរក្សា និងការពារសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចតេជោ​នាំមកដោយលំបាកលំបិន

178

 

ភ្នំពេញ ៖ លោកជំទាវ ដាំ​ ដារីនី​ បានថ្លែងណែនាំឲ្យកងរាជអាវុធហត្ថទាំងអស់ ចូលរួមថែរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ និងធានាសណ្តាប់ធ្នាប់សង្គមជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត , ក្នុងនាមកងកម្លាំងប្រដាប់អាវុធ​ ត្រូវចូលរួមថែរក្សា និងការពារសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាំមកដោយលំបាកលំបិន និងសូមរួមគ្នាការពារសុខសន្តិភាព​ ឱ្យបានដាច់ខាត។

លោកជំទាវ​ ដាំ​ ដារីនី​ រដ្ឋលេខាធិការក្រសួងការពារជាតិ​ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះបានអញ្ជើញ​
ជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងតំណាងយោធិននារីទាំង២៥ រាជធានី ខេត្ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកជំទាវ​ រដ្ឋលេខាធិការបាន​ លើកឡើងថា​ ព្រះរាជាណាចក្រកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ រ​បស់សម្តេច​ អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ យើងមានសុខសន្តិភាព​ និងការអភិវឌ្ឍ​។

លោកជំទាវ​ បានលើកឡើងបន្ថែមទៀតថា ក្នុងនាមកងកម្លាំងប្រដាប់អាវុធ​ ត្រូវចូលរួមថែរក្សា និងការពារសន្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាំមកដោយលំបាកលំបិន និងសូមរួមគ្នាការពារសុខសន្តិភាព​ ឱ្យបានដាច់ខាត “បើគ្មានសន្តិភាព​ មិនចាំបាច់និយាយអំពីអ្វីទាំងអស់” ។

ជោគជ័យដែលកម្ពុជាទទួលបានមិនត្រឹមក្នុងប្រទេស​តែប៉ុណ្ណោះទេ តែក្នុងតំបន់ និងពិភពលោក។ ក្នុងនាមប្រទេស
កម្ពុជាជាប្រធានអាស៊ាន​ បានធ្វើកិច្ចការជាច្រើនលើកកិត្យានុភាព​កម្ពុជា​ ស្មើមុខ​ ស្មើភាពជាមួយណ្តាប្រទេសដទៃលើពិភពលោក​ ដូចជាថ្មីៗនេះ​ សម្តេចតេជោ​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យ​យ៉ាងត្រចះ
ត្រចង់ និងប្រវត្តិសាស្រ្តក្នុងការដឹកនាំប្រតិភូជាន់ខ្ពស់ក្នុងកិច្ចប្រជុំ​អាស៊ាន​ -អាម៉េរិក​ និងជោគជ័យក្នុងវេទិកា​សេដ្ឋកិច្ចពិភពលោក​ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា។

ក្នុងស្ថានភាពដែលយើងជួបការលំបាកនៃការរីករាលដាលនៃជំងឺ​កូវីដ-១៩​ កន្លងមក​ រាជរដ្ឋាភិបាលកម្ពុជា បានខំប្រឹងប្រែងដឹកនាំ និងដាក់ចេញបទបញ្ជាដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ជូនដល់កងទ័ព គ្រួសារកងទ័ព ប្រជាជន និងកុមារ។ ការសម្រេចចិត្តយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត គឺជាវិធានការគន្លឹះមួយដ៏សំខាន់ដើម្បីរួមចំណែកគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងធានាការឈានឆ្ពោះទៅរកភាពប្រសើរយ៉ាងឆាប់រហ័ស ទៅរកភាពប្រក្រតីនៃបើកសេដ្ឋកិច្ច និងជីវភាពរស់
នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវ ដាំ​ ដារីនី​ បានថ្លែងនូវការកោតសរសើរ ដល់នាយ និងពលអាវុធហត្ថទាំងអស់ដែលបានចូលរួមថែរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ និងធានាសណ្តាប់ធ្នាប់សង្គមជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះបានយ៉ាងល្អប្រសើរ។

លោកជំទាវ ដាំ​ ដារីនី​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជ
អាវុធហត្ថលើផ្ទៃប្រទេសដែលបានយកចិត្តទុកដាក់ដល់នាយ នាយរង និងពលអាវុធហត្ថ ជាស្រ្តីក្នុងឱកាសនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង